ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងហើយថា អតីតតារាសម្តែងដ៏ល្បីឈ្មោះអ្នកនាង រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ កាន់តែទទួលបានសុភមង្គលខ្លាំងពីស្វាមី ក៏ដូចជាគ្រួសារទាំងអស់ បន្ទាប់ពីនាងបានសម្រេចចិត្ត ចូលរោងការរៀបការជាមួយគ្នារួចមក។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបានរៀបការរួចភ្លាម នាងក៏បានសម្រេចចិត្តទៅរស់នៅជាមួយស្វាមីនៅឯក្រៅប្រទេស ស្របពេលដែលជីវិតនៅស្រុកខ្មែររបស់នាងនាពេលបច្ចុប្បន្ន ក៏សម្បូរសប្បាយ និងមានមិត្តដ៏ល្អៗនៅក្បែរនាងជានិច្ច។

តែជាក់ស្តែង កាលពីម្សិលមិញនេះជាថ្ងៃកំណើតរបស់នាង អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺគ្រួសារ ជាពិសេសស្វាមីជាទីស្រលាញ់របស់នាង បានធ្វើពិធីគម្រប់ខួបយ៉ាងសាមញ្ញ ក៏ប៉ុន្តែរាល់រូបភាពទាំងនោះ មើលទៅពិតជាមានក្តីសុខ និងមានសុភមង្គលខ្លាំង។

ក្រោយពីបានឃើញស្នាមញញឺមរបស់តារារូបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត ពេលឃើញនាងមានសុភមង្គលខ្លាំងបែបនេះ ទោះបីជាផ្លាស់ប្តូរទីលំនៅ ទៅរស់នៅជាមួយស្វាមីនៅក្រៅប្រទេសយ៉ាងណាក្តី៕

សូមទស្សនារូបភាពក្នុងថ្ងៃកំណើតនាង ខាងក្រោមនេះ៖ 

រ៉ូ ចាន់ដារ៉ា
រ៉ូ ចាន់ដារ៉ា
រ៉ូ ចាន់ដារ៉ា
រ៉ូ ចាន់ដារ៉ា និងស្វាមី
រ៉ូ ចាន់ដារ៉ា និងស្វាមី
ខួបកំណើត រ៉ូ ចាន់ដារ៉ា និ
ខួបកំណើត រ៉ូ ចាន់ដារ៉ា និ
ខួបកំណើត រ៉ូ ចាន់ដារ៉ា និ
ខួបកំណើត រ៉ូ ចាន់ដារ៉ា និ
ខួបកំណើត រ៉ូ ចាន់ដារ៉ា និ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]