ភ្នំពេញ៖ ត្រឹមតែមួយពព្រិចភ្នែក អ្នកនាងរ័ត្ន រចនា តារាចម្រៀងថ្មីដែលកំពុងតែល្បីខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក បានទទួលនូវសម្លេងគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន ក្រោយយកបទពីដើមមកច្រៀង ដោយមានចំណងជើងថា«មេម៉ាយសប្បាយចិត្ត»

ដោយសារតែការគាំទ្រ និងមានការស៊ែរតៗគ្នាពេញហ្វេសប៊ុក ក៏មានកម្មវិធីទូរទស្សន៍មួយចំនួន បាននាំគ្នាហៅនាងទៅច្រៀងជាបន្តបន្ទាប់ រហូតបច្ចុប្បន្ននេះធ្វើឲ្យនាង មានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ រកពេលសម្រាកមិនចង់បាន។

តែអ្វីដែលនៅពីក្រោយ ភាពល្បីល្បាញរបស់នាងនោះ គឺជាការស៊ូទ្រាំតែម្តង ដោយនាងបានចូលសិល្បៈ និងច្រៀងតាមកម្មវិធីការនៅក្នុងខេត្តមួយអស់រយៈពេល២០ឆ្នាំ រហូតកាលពីពេលថ្មីៗនេះ អ្នកនាង ក៏បានយកបទពីដើមមកច្រៀង ធ្វើឲ្យអ្នកលេងបណ្តាញសង្គម នាំគ្នាស៊ែរពេញហ្វេសប៊ុកថា នាងមានសម្លេងពីរោះគួរឲ្យចាប់អារម្មណ៍។

តាមរយៈការបង្ហើបនៅក្នុងការLive វីដេអូកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» បានធ្វើឲ្យអ្នកគាំទ្រនាង ក៏បានសរសើរគ្រប់គ្នា ដែលមិននឹកស្មានថាត្រឹមតែរយៈពេលដ៏ខ្លី អាចធ្វើឲ្យនាងបានល្បីខ្លាំងបែបនេះ ដោយសារតែយកបទពីដើមមកច្រៀង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

រ័ត្ន រចនា និងពាក់មី
រ័ត្ន រចនា
រ័ត្ន រចនា
រ័ត្ន រចនា
រ័ត្ន រចនា
រ័ត្ន រចនា
រ័ត្ន រចនា
រ័ត្ន រចនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]