កូរ៉េខាងត្បូង៖ ហ្វេនជនជាតិកូរ៉េមួយចំនួន ដែលជាអ្នកគាំទ្ររបស់តារាចម្រៀងស្រី Kyuri ក្នុងក្រុម Nine Muses ប្រហែលជាមិនធ្លាប់ដឹងពីបញ្ហារបស់នាងនោះទេ ហើយក៏មានអ្នកគាំទ្រខ្លះទៀត ធ្លាប់ខឹងជាមួយនាងនៅក្នុងកម្មវិធី Fan Meeting ព្រោះថានាង Kyuri មិនដែលឲ្យអ្នកគាំទ្រណាម្នាក់ ចាប់ដៃរបស់នាងនោះទេ។

ក្នុងនោះដែរ ទើបអ្នកគាំទ្រមួយចំនួនមិនសូវចូលចិត្តនាង ហើយថែមទាំងថាឲ្យនាង ជាតារាស្រីដែលចរិតឡូយ មិនព្រមសូម្បីតែចាប់ដៃអ្នកគាំទ្ររបស់ខ្លួន។

យ៉ាងណាមិញ នៅពេលនេះអាថកំបាំងពីក្រោយបញ្ហានេះ ត្រូវបានបើកបង្ហាញហើយ នៅពេលដែលនាង Kyuri ចូលរួមក្នុងកម្មវិធីមួយឈ្មោះថា “In-Laws In Practice” កាលពីថ្ងៃទី១២។ ដោយក្នុងកម្មវិធីនោះ នាង Kyuri បាននិយាយដោយខ្លួនឯងថា មូលហេតុដែលនាង មិនចាប់ដៃអ្នកគាំទ្រក្នុងកម្មវិធី Fan Meeting ក៏ព្រោះតែនាងមានបញ្ហា បែកញើសដៃ ជាញឹកញាប់ នៅក្នុងស្ថានការណ៍តានតឹងណាមួយ ឬក៏ត្រៀមធ្វើអ្វីមួយ ដូចជាការចាប់ដៃជាដើម ហើយនាងក៏គ្មានបំណងវាយរឹក ដាក់នរណាម្នាក់ដែរ។

ទោះជាយ៉ាងណាក្តី ក្រោយពីបានបកស្រាយបញ្ហារួចហើយបានឲ្យឃើញថា តាមពិតនាង Kyuri មិនមែនជាតារាវាយរឹកនោះទេ ហើយនាងក៏មិនមានចេតនាអាក្រក់អ្វីមួយធ្វើដាក់អ្នកគាំទ្រនោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណា ចំពោះបញ្ហាមួយនេះរបស់ Kyuri? 

Kyuri
Kyuri ទម្លាយការពិតក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]