(តាកែវ)៖ នៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ក្មេងប្រុសជាបងប្អូននឹងគ្នា បានលង់ទឹកស្លាប់យ៉ាងអាណោធអាធ័ម ស្ថិតនៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ​ស្រុកអង្គរបូរី ខេត្តតាកែវ។

សមត្ថកិច្ចស្រុកអង្គរបូរី បានឱ្យដឹងថា កុមារារងគ្រោះទាំងពីរខាងលើមានឈ្មោះទី១៖ ឈ្មោះ ហ៊ឹម​មករា អាយុ១០ឆ្នាំ និងទី២៖ ឈ្មោះ ហ៊ឹម បញ្ញា អាយុ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកឪពុក​ម្តាយរបស់កុមារារងគ្រោះទាំងពីរ មានឈ្មោះ ហ៊ឹម ​អៃ ជាឪពុក និងម្តាយមានឈ្មោះ សំ​​ភក្រ័ បច្ចុប្បន្នកំពុងធ្វើការនៅប្រទេសថៃ។

បច្ចុប្បន្នសពរបស់កុមារាទាំងពីរ​នាក់ ត្រូវបានបងប្អូនយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]