ភ្នំពេញ៖ ដូចពាក្យចាស់លោកតែងនិយាយថា ទឹកឃ្មុំកាន់តែយូរ កាន់តែផ្អែមរមួត ជាក់ស្តែងមិនខុសអ្វីពី ប្តីប្រពន្ធតារាមួយគូនេះនោះទេ គឺVJ រតនា និងភរិយាដ៏ស្រស់ស្អាតរបស់លោក។

ជាការពិតណាស់ ចាប់តាំងពីរៀបការសាងជិវីតគ្រួសារជាមួយគ្នាមក គេសង្កេតឃើញស្នេហារបស់អ្នកទាំងពីរ កាន់តែស្អិតរមួតលើសដើម ជាពិសេស បច្ចុប្បន្នអ្នកទាំងពីរថែមទាំង ទទួលបានចំណងដៃកូន២នាក់ថែមទៀតផង ដោយម្នាក់មានអាយុប្រមាណជាជាង១ម្នាក់ រីឯម្នាក់ទៀតកំពុងតែចាប់កំណើតនៅក្នុងផ្ទៃរបស់ភរិយាលោក។

មិនតែប៉ុណ្ណោះ បើទោះបីជាភរិយាកំពុងតែពពោះក្នុងផ្ទៃកូនទី២យ៉ាងណាក្តី ប៉ុន្តែលោក រតនា នៅតែឆ្លៀតពេលនាំប្រពន្ធកូនរបស់លោក ដើរលេងកម្សាន្តនៅឯប្រទេសជិតខាង ពោលគឺនៅឯប្រទេសថៃរយៈពេលជាច្រើនថ្ងៃថែមទៀតផង។

យ៉ាងណាមិញ តាមរយៈសកម្មភាពជាច្រើនកន្លងមករបស់លោក រតនា បានធ្វើឲ្យមហាជនមិនកោតសរសើរចំពោះលោកមិនបាន ដោយលោកមិនត្រឹមតែជាស្វាមីដ៏ល្អ មើលថែថ្នាក់ថ្នមភរិយាតែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជាលោកប៉ាជួយមើលថែកូន ជួយសម្រាលបន្ទុកភរិយាថែមទៀតផង៕   

VJ រតនា និងគ្រួសារ
VJ រតនា នាំគ្រួសារដើរលេងប្រទេសថៃ
VJ រតនា នាំគ្រួសារដើរលេងប្រទេសថៃ
VJ រតនា នាំគ្រួសារដើរលេងប្រទេសថៃ
VJ រតនា នាំគ្រួសារដើរលេងប្រទេសថៃ
VJ រតនា នាំគ្រួសារដើរលេងប្រទេសថៃ
VJ រតនា នាំគ្រួសារដើរលេងប្រទេសថៃ
VJ រតនា នាំគ្រួសារដើរលេងប្រទេសថៃ
VJ រតនា នាំគ្រួសារដើរលេងប្រទេសថៃ
VJ រតនា នាំគ្រួសារដើរលេងប្រទេសថៃ
VJ រតនា នាំគ្រួសារដើរលេងប្រទេសថៃ
VJ រតនា នាំគ្រួសារដើរលេងប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា