នៅម៉ោង ៩ និង ៣៦ នាថៃ្ងទី៥ ខែកក្កដា ជណើ្ដរយន្ដនៅផ្លូវក្រោមដី ដែលស្ថិតនៅជិតBeijing  បានផ្លាស់ប្ដូរទិសដៅដោយសារដំណើរការមិន សូវស្រួលដែលបានធើ្វឲ្យ កេ្មងប្រុសអាយុ១៣ឆ្នាំ បានស្លាប់និងមនុស្សចំនួន២៨នាក់រងរបួស។ ជណើ្ដរយន្ដដែលស្ថិតនៅទីតាំង A ក្នុងជួរទី៤នៃផ្លូវក្រោមដីបាន ផ្លាស់ប្ដូរទិសដៅនឹងបានធើ្វឲ្យអ្នកដំណើរប្រហែល ជា២០នាក់បានធ្លាក់ចុះមកជាន់ក្រោម។ ក្រុមហ៊ុនរបស់ Beijing MTR ដែលជាអ្នកទទួកខុសត្រូវ បានហៅឡានសង្រ្គោះបន្ទាន់មកភ្លាមៗ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង និងបានបញ្ចូនមនុស្សទាំង នោះទៅកាន់មន្ទីរពេទ្យដែល នៅជិតៗនោះ។ ប៉ុនែ្ដមានម្នាក់បានស្លាប់ , ២នាក់របួសធ្ងន់ និង២៦នាក់ទៀតរងរបួសស្រាល។ កេ្មងប្រុសអាយុ១៣ឆ្នាំ ដែលបានស្លាប់នោះ បានធើ្វដំណើរទៅកាន់សួនសត្វ Beijing ជាមួយឪពុករបស់ខ្លួន។ ឪពុករបស់កេ្មងនោះក៏មានគ្រោះថ្នាក់ដែរ តែមិនបានស្លាប់ត្រូវបានគេបញ្ចូនទៅកាន់ មន្ទីរពេទ្យដែលនៅជិតដើម្បីសង្រ្គោះបន្ទាន់។ ឥឡូវនេះផ្លូវក្រោមដីនៅ តែបន្ដគ្រាន់តែកនែ្លងដែលមានគ្រោះថ្នាក់នោះត្រូវបានបិទចោល។ ពូកប៉ូលីសកំពុងធើ្វការសើុបអងេ្កតពីបញ្ហានេះ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]