ភ្នំពេញ៖ ជាការពិតណាស់ ចាប់តាំងពីតារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកនាង ខ្ញុង និង លោក កៃដ បានចាប់ដៃគ្នាក្លាយជាគូស្វាមីភរិយាមក ឃើញថាក្នុងនោះ មិនថាមុខជំនួញខាងក្រៅ ឫក៏នៅលើបណ្ដាញសង្គមទេ គឺមានភាពរីកចម្រើនខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

យ៉ាងណាមិញ ស្របពេលកេរ្តិ៍ឈ្មោះនៅក្នុងរង្វង់សិល្បៈ និងមុខជំនួញកំពុងតែរីកលូតលាស់ព្រមគ្នាផងនោះ រីឯជីវិតគ្រួសាររបស់ពួកគេក៏កាន់តែមានសុភមង្គល រឹតតែខ្លាំងឡើង ដោយជារឿយៗតែងតែបានឃើញរូបភាព និងសារដ៏ផ្អែមល្ហែមផ្សេងៗរបស់ពួកគេ ដែលបានបង្ហោះឲ្យគ្នាទៅវិញទៅមកថែមទៀតផង។

ជាក់ស្ដែង ដូចជាកាលពីពេលព្រឹកនេះជាដើម ដោយគ្រាន់តែដឹងថាតារាកំប្លែង អ្នកនាង ខ្ញុង ចង់បានខ្សែ.កពេជ្រភ្លាម លោក កៃដ ដែលជាសា្វមី ក៏បានជូនទៅទិញជាកាដូដល់រូបនាងភ្លែតតែម្ដង ដោយក្នុងនោះដែរ បានធ្វើឲ្យមហាជនមួយចំនួន បានសរសើរ និងជាពិសេសថែមទាំង លួចច្រណែននឹងខ្ញុងមិនតិចទេ ដែលមានស្វាមីទាំងស្រលាញ់ថ្នាក់ថ្នម និងតែងតែព្យាយាមផ្ដល់នូវអ្វីដែលនាងត្រូវការជានិច្ច ថែមទៀតផង៕ 

ខ្ញុង និងស្វាមី
ខ្ញុង និងស្វាមី
កាដូ កៃដ ទី្ឲ្យខ្ញុង
ខ្ញុង និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ កៃដ