ថៃ៖ ក្នុងឆ្នាំ ២០១៨ នេះ គេសង្កេតឃើញតារាល្បីៗនៅក្នុងសង្គមសិល្បៈថៃបានភ្ជាប់ពាក្យ និងរៀបការជាមួយគ្នាជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តហើយរីករាយអបអរសាទរជាមួយពួកគេយ៉ាងខ្លាំង។

ដោយនៅក្នុងនោះផងដែរ គេឃើញតារាសម្តែងប្រុសប៉ុន្មានដួងនេះ តាមចិត្តនារីជាគូស្នេហ៍គ្រប់យ៉ាង ក្នុងការរៀបចំពិធីមង្គលការរបស់ពួកគេទាំងពីរនាក់ ស្របទៅតាមពាក្យថា «អូនថាល្អ បងក៏ថាល្អដែរ» 

ចង់ដឹងថាមានតារាប្រុសរូបណាខ្លះនោះ យើងមកតាមដានទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា៖

១) តារាសម្តែងប្រុស DJ Push៖ កំពុងតែជិតរៀបការជាមួយនឹងកញ្ញា Jooy នៅពេលខាងមុខនេះហើយ ដោយក្នុងនោះដែរ DJ Push ក៏បានបង្ហើបប្រាប់ថា៖ «ភាគច្រើននៃរឿងរៀបការ ខ្ញុំជាអ្នកស្របតាមក្រោយប៉ុណ្ណោះ Jooy គឺជាអ្នករៀបចំចាត់ចែងទាំងអស់ គេថាល្អខ្ញុំក៏ថាល្អដែរ ព្រោះនាងគឺជាមនុស្សស្រីដែលម៉ត់ចត់ល្អិតល្អន់ក្នុងការធ្វើរឿងទាំងអស់នេះស្រាប់ទៅហើយ»

DJ Push និង Jooy
DJ Push និង Jooy

២) តារាសម្តែងប្រុស Gun Kantathaworn៖ ក្រោយពេលបង្ហាញរូបភាពថត Pre-Wedding នៅឯក្រៅប្រទេសជាមួយនឹងទេសភាពដ៏ស្រស់ស្អាតរួចមក អ្នកទាំងពីរក៏បានប្រកាសថ្ងៃរៀបការនៅដើមខែធ្នូឆ្នាំនេះហើយ។ ហើយតារាប្រុសរូបនេះក៏បានប្រាប់ថាចំពោះរឿងរៀបការ គឺខ្លួនបានត្រៀមរបស់គ្រប់យ៉ាងរួចជាស្រេចមកហើយដោយប្រគល់គ្រប់រឿងទៅឱ្យគូស្នេហ៍ជាអ្នកចាត់ចែងទាំងអស់។

ក្នុងនោះលោក Gun Kantathaworn បានបញ្ជាក់ប្រាប់ថា មូលហេតុដែលប្រគល់រឿងគ្រប់យ៉ាងឱ្យខាងកូនក្រមុំជាអ្នករៀបចំនោះគឺ ព្រោះចង់ឱ្យគូស្នេហ៍មានសេចក្តីសុខ ចង់បាននូវអ្វីដែលខ្លួនចង់បាន ក្នុងថ្ងៃដ៏ពិសេសនេះសម្រាប់ជីវិតនាង។

Gun Kantathaworn និងគូស្នេហ៍
Gun Kantathaworn និងគូស្នេហ៍

៣) តារាសម្តែងប្រុស Kelly៖ ទើបតែបានរៀបការជាមួយគ្នាកាលពីថ្ងៃទី១០ ខែតុលាកន្លងទៅនេះ ហើយចំពោះការរៀបចំទាំងខាងផ្នែកទទួលភ្ញៀវ និងខាងផ្នែកឈុតសម្លៀកបំពាក់ទាំងស្រុង គឺជាការចាត់ចែងតាមចំណង់ចំណូលចិត្តខាងកូនក្រមុំទាំងអស់ ព្រោះលោក Kelly ទាំងស្រលាញ់ ទាំងថ្នាក់ថ្នមភរិយា សុខចិត្តតាមចិត្តនាងគ្រប់បែបយ៉ាងទាំងអស់ឱ្យតែនាងសប្បាយចិត្ត។  

Kelly និងភរិយា
Kelly និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]