(ភ្នំពេញ)៖ តារាស្រីលេចធ្លោរខ្លាំង តាមរយៈការគ្រងតំណែងជាតួឯកក្នុងរឿង «ផ្កាថ្ម» គឺកញ្ញា មាន សូនីតា ក្រៅពីការងារសិល្បៈដ៏មានប្រជាប្រិយភាពហើយនោះ នាងកំពុងមមាញឹកខ្លាំង នឹងមុខរបរផ្ទាល់ខ្លួន។ តារាស្រីរូបនេះ ត្រូវបានគេដឹងថា ជាថៅកែស្រីវ័យក្មេងកាន់កាប់ជំនួញពីរក្នុងដៃ ស្របពេលតែមួយ គឺជាម្ចាស់ហាងសម្លៀកបំពាក់ «ផ្ទះស្រឡាញ់» និងហាង «មីក្រហម»។

អ្វីដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំង គឺថ្មីៗនេះ មាន សូនីតា បាននាំយកផលិតផលច្នៃពីក្រមា ដែលជាផ្នែកមួយនៃ អត្តសញ្ញាណខ្មែរ និងជាស្នាដៃស្រ្តីខ្មែរផលិត ដោយដៃ ទៅបង្ហាញដល់មហាជននៅប្រទេសបារាំង ក្នុងការតាំងពិព័រណ៍ «មរតកខ្មែរ»។

ជាការពិតតាមរយៈវីដេអូ ដែលត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែករំលែកតៗគ្នាថ្មីៗនេះ គឺបានបង្ហាញពីសកម្មភាព របស់តារាសម្តែងស្រី មាន សូនីតា កំពុងស្ថិតនៅកន្លែងតាំងពិព័រណ៍មួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង ជាមួយនឹងផលិតផល ដែលជាស្នាដៃស្រ្តីខ្មែរច្នៃចេញពីក្រមាជាច្រើន។ ក្នុងនោះមានដូចជា សម្លៀកបំពាក់ កន្សែងបង់ក ប្រដាប់គៀបសក់ កាបូប និងគ្រឿងប្រើប្រាស់ជាច្រើនទៀត។

សកម្មភាពទាំងនេះ ត្រូវបានគេដឹងថា ជាផ្នែកមួយក្នុងការផ្សព្វផ្សាយ ឲ្យបរទេសបានស្គាល់ផលិតផលខ្មែរ ដែលជាក្រមាធ្វើដោយស្នាដៃស្រ្តីខ្មែរពិតៗ។ លើសពីនេះ វាជាកត្កាមួយ ធ្វើឲ្យក្រមាខ្មែរមានទីផ្សារកាន់តែច្រើន និងជួយឲ្យស្រ្តីខ្មែរមានការងារមួយ ដ៏សមរម្យសម្រាប់ធ្វើនៅប្រទេសកំណើត ដោយមិនចាំបាច់មានចំណាកស្រុក។

ភ្ជាប់ជាមួយវីដេអូ កញ្ញា មាន សូនីតា បានសរសេរសារ មានខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរដ៏វែងឆ្ងាយពីកម្ពុជា មកដល់ប៉ារីស ហើយសូមអរគុណបងប្អូន នៅបារាំងសំរាប់ការគាំទ្រ ក្រមាខ្មែរ ពិសេសផ្តល់ឱកាសឲ្យមាន វត្តមានផ្ទះស្រឡាញ់ នៅទីនេះជាមួយស្បែកធំ និងក្រមាខ្មែរ»។

យ៉ាងណាមិញ តាមរយៈសកម្មភាពដែលធ្វើឲ្យទស្សនិកជន លើកសរសើរមិនដាច់ពីមាត់នោះ កញ្ញា មាន សូនីតា មិនត្រឹមតែយកក្រមាទៅតែមួយមុខទេ គឺបានភ្ជាប់ទៅជាមួយស្បែកធំ ដែលបង្ហាញពីសិល្បៈល្ខោនស្រមោលរ បស់ខ្មែរទៀតផង។ ជាមួយគ្នានេះ នាងបានច្នៃម៉ូតសម្លៀកបំពាក់ ជាមួយនឹងស្បែកធំយ៉ាងស្រស់ស្អាត ដើម្បីឲ្យបងប្អូនខ្មែរនៅប៉ារាំងបានស្គាល់ ជាពិសេសភ្ញៀវបរទេសតែម្តង៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា