ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អ្នកចាត់ការរបស់ផលិតកម្មថោន លោក Tito បានធ្វើការរៀបចំកម្មវិធីខួបកំណើតខ្លួន យ៉ាងអធិកអធម ក្រោមវត្តមានការចូលរួមពីសំណាក់ តារាសម្ដែង និងចម្រៀងល្បីៗជាច្រើនដួងផងដែរ។

យ៉ាងណាមិញ ក្នុងនោះដែរ ពិធីការិនីប្រចាំទូរទស្សន៍រស្មីហង្សមាស ដ៏ពូកែវោហារ អ្នកនាង ចាន់ កែវនិមល ក៏បានទៅចូលរួមផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ តារាស្រីរូបនេះបានធ្វើឲ្យភ្ញៀវ និងមិត្តសិល្បៈមិនតិចនោះទេ តាមមើលរូបនាង និងស្វាមីបណ្ដើរគ្នា ដូចគូស្វាមីភរិយាថ្មីថ្មោង យ៉ាងផ្អែមល្ហែមទៀតផង។

ជាក់ស្ដែង ចាប់តាំងតែពីពិធីការិនីរូបស្រស់ អ្នកនាង ចាន់ កែវនិមល បានចូលមកប្រឡូកក្នុងវិស័យសិល្បៈមក គេតែងតែសង្កេតឃើញថា ស្ទើរតែគ្រប់កម្មវិធីរបស់មិត្តសិល្បៈ កម្របានឃើញតារាស្រីសម្ដីផ្អែមរូបនេះ បណ្ដើរស្វាមីជាទីស្រលាញ់មកជាមួយខ្លាំងណាស់ ហើយអ្វីដែលជាពិសេសចំពោះលើកនេះដែរនោះ គឺថាគូស្វាមីភរិយាមួយគូនេះ ថែមទាំងបានបង្អួតភាពផ្អែមល្ហែមជាមួយគ្នា នៅចំពោះមុខចំណោមភ្ញៀវ និងមិត្តសិល្បៈករជាច្រើនថែមទៀតផង៕ 

ចាន់ កែវនិមល និងសា្វមី
ចាន់ កែវនិមល និងសា្វមី
ចាន់ កែវនិមល និងសា្វមី
ចាន់ កែវនិមល និងសា្វមី
ខួប លោក Tito
ខួប លោក Tito

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល