បរទេស៖ ក្រុមសេះបង្កង់ Juventus អាចនឹងត្រូវចូលក្នុងបញ្ជីខ្មៅចំពោះបញ្ហាហិរញ្ញវត្ថុ ក្រោយពីមានការចោទប្រកាន់ទៅនឹងករណីរំលោភរបស់ខែ្សប្រយុទ្ធ Cristiano Ronaldo។

Juventus

តម្លៃភាគហ៊ុនរបស់ Juventus បានធ្លាក់ចុះយ៉ាងហោចណាស់ ៣០ភាគរយ ចាប់តាំងពីទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel បានរាយការណ៍ថា Ronaldo ត្រូវបានគេចោទប្រកាន់ពីបទរំលោភទៅលើនាង Kathryn Mayorga ។

នារីសញ្ជាតិអាមេរិក វ័យ៣៤ឆ្នាំនេះ បានចោទថា Ronaldo បានធើ្វការរំលោភនាងនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៩ ខណៈដែលអតីតកីឡាកររបស់ក្រុម Manchester United និង Real Madrid បានធើ្វការបដិសេធយ៉ាងខ្លាំងជុំវិញការចោទប្រកាន់នេះ។  

Ronaldo

រវាងថ្ងៃទី២៧ ខែកញ្ញា ១ថ្ងៃមុនការចោទប្រកាន់ទៅលើ Ronaldo និងនៅថ្ងៃទី១០ ខែតុលា តម្លៃភាគហ៊ុន Juventus បានធ្លាក់ចុះពី ១,៣៣ផោន មកនៅត្រឹម ០,៩៤ផោន ដែលជាការធ្លាក់ចុះចំនួន ២៩.៦% ។

យ៉ាងណាក៏ដោយ តម្លៃបានស្ទុះងើបឡើងវិញកាលពីម្សិលមិញបន្តិចបន្តួច ជាលើកដំបូង ចាប់តាំងពីការចោទប្រកាន់របស់ Ronaldo នេះ ត្រូវបានធ្វើតាមសេចក្តីថ្លែងការណ៍ដោយមេធាវីរបស់គេ ដែលអះអាងថាជនល្មើសតាមអ៊ីនធើណែតបានក្លែងបន្លំឯកសារដែលធ្វើឱ្យរូបគេមើលទៅមានកំហុសពីបទរំលោភសេពសន្ថវៈ៕  

តម្លៃភាគហ៊ុនរបស់ Juventus ធ្លាក់ចុះ
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]