ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែងល្បីៗទសវត្សរ៍៩០ ដែលបានបែកផ្លូវគ្នាជាច្រើនឆ្នាំ ដោយអ្នកខ្លះត្រូវបានចាកចេញទៅរស់នៅឯក្រៅប្រទេស រីឯអ្នកខ្លះទៀតក៏មានការមមាញឹកនឹងកិច្ចការងាររៀងៗខ្លួន ដែលពិតជាកម្រមានពេលវេលាបានជួបជុំគ្នាណាស់។

យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ ដោយយោងតាមរយៈរូបភាព និងសាររបស់តារាសម្ដែងប្រុសរូបសង្ហា លោក យុត្ថារ៉ា ឆានី បានបង្ហោះរូបភាពពីការជួបជុំដ៏កម្រមួយ ជាមួយនឹងសិល្បៈការិនីផ្នែកសម្ដែងដ៏មានប្រជាប្រិយភាព ដោយក្នុងនោះដែរ មានវត្តមានអ្នកស្រី អម្ពរ ទេវី អ្នកស្រី អ៊ឹម សុវណ្ណផល្លា អ្នកស្រី កែវ កល្យាណ អ្នកស្រី ប៉ុក់ សុវណ្ណ ដែលនេះសុទ្ធសឹងតែតារាសម្ដែងដ៏ល្បីល្បាញ ក្នុងទសវត្សរ៍៩០ផងដែរ។

ជាមួយគ្នានេះដែរ អ្វីដែលរឹតតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងជាពិសេសសរសើរមិនដាច់ពីមាត់នោះ គឺគេសង្កេតឃើញថា តារាសម្ដែងជើងចាស់ទាំង៥ដួងនេះ នៅតែមានរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហា មិនប្រែប្រួលទាល់តែសោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

តារាសម្ដែងជើងចាស់ទាំង៥ដួង
តារាសម្ដែងជើងចាស់ទាំង៤ដួង
តារាសម្ដែងជើងចាស់ទាំង៥ដួង
តារាសម្ដែងជើងចាស់ទាំង៥ដួង
តារាសម្ដែងជើងចាស់ទាំង៣ដួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុត្ថារ៉ា ឆានី