បរទេស៖ បន្ទាប់ពីជ័យជម្នះដ៏អស្ចារ្យទៅលើកីឡាករមុខឌឺ Conor McGregor កាលពីសប្ដាហ៍មុន អ្នកលេងក្នុងទ្រុងមិនដែលចាញ់ Khabib Nurmagomedov បានបង្ហើបថា ស្ថាប័នកីឡាកាសដ៏ធំជាងគេលើលោក WWE បានទាក់ទងរូបគេឲ្យមកកាន់កន្លែងរបស់ខ្លួន។ 

Khabib Nurmagomedov

អនាគតរបស់កីឡាករសញ្ជាតិរុស្ស៊ីជាមួយ UFC កំពុងមានភាពមិនច្បាស់លាស់ ក្រោយពីរូបគេបានគំរាមដើរចេញពីស្ថាប័នមួយនេះ ប្រសិនបើពួកគេសម្រេចពិន័យសមាជិករបស់ក្នុងក្រុមរបស់គេ កីឡាករ Zubira Tukhugov ក្រោយពីបុគ្គលនេះ ដាល់ចំមុខ Conor McGregor អំឡុងប្រតាយប្រតប់គ្នាក្រោយចប់ការប្រកួតថៃ្ងមុន។ 

Khabib Nurmagomedov

Khabib បានសរសេរក្នុងបណ្ដាញសង្គម Twttier យ៉ាងដូចេ្នះថា៖ «WWE បានសុំឲ្យខ្ញុំលោតចូលក្នុងទ្រុង។ តើអ្នកទាំងអស់គ្នាគិតយ៉ាងមិចដែរ? #SmshLesnar #FakeFights»។ 

Khabib សរសេរក្នុងបណ្ដាញសង្គម Twttier

សូមបញ្ជាក់ថា កីឡាករសញ្ជាតិរុស្ស៊ី Khabib បានហក់រំលងសំណាញ់ទ្រុង រួចក៏ស្ទុះទៅវ៉ាយក្រុមរបស់ Conor ដែលធើ្វឲ្យមានការផ្ទុះជាអំពើហិង្សាមួយ ប៉ុន្ដែរូបគេក៏បានធើ្វការសុំទោសអំពីទង្វើរបស់ខ្លួន។ យ៉ាងណាក្ដីរូបគេក៏បានលើកឡើងដែរថា អំពើដែលគេធើ្វនេះគឺមិនស្មើនឹង McGregor វាយប្រហាររថយន្តក្រុងរបស់គេកាលពីខែមេសា នោះទេ៕ 

Khabib Nurmagomedov
Conor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]