ភ្នំពេញ៖ មិនត្រឹមតែជាតារាចម្រៀង និងជាពិធីការិនី ដ៏សម្បូរវោហារ ក្រមិចក្រមើម កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្នទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន អ្នកគាំទ្រ ទៅលើសមត្ថភាពសិល្បៈរបស់នាង។

ជាការពិតណាស់ កន្លងមកគេតែងតែឃើញ ស្នាមញញឹម ភាពសប្បាយរីករាយ របស់តារាស្រីសម្បុរស្រអែមរូបនេះ ដែលតែងតែបង្កើតភាពកំប្លុកកំប្លែង ដើម្បីឲ្យគ្រប់គ្នាបានសើចសប្បាយ ប៉ុន្តែនៅក្នុងនោះ ជឿថាប្រិយមិត្តមួយចំនួន ប្រាកដជាមិនបានដឹងពីទុក្ខកង្វល់ ក៏ដូចជាអារម្មណ៍ឯកោ ដែលនាងមាននោះឡើយ។

ជាក់ស្តែង កាលពីម្សិលមិញនេះ តារាស្រីសម្ដីបានចាក់ទឹកមិនលិច កញ្ញា សុភ័ក្រ កុសុម៉ា រូបនេះ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងការបង្ហើរសាររៀបរាប់ពីអារម្មណ៍ពិត នៅលើគណនីហ្វេសប៊ុករបស់នាង ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រនាងជាច្រើន អានហើយរំជួលចិត្ត និងអាណិតដល់នាងជាខ្លាំង។

ក្នុងនោះ កញ្ញា កុសុម៉ា បានសរសេរថា «ពេលខ្លះមានមិត្តភកិ្តច្រើនមិនប្រាកដថាយើងមិនឯកានោះទេ សម្រាប់ខ្ញុំមានមិត្តភក្តិតិចក៏នៅតែឯកា ហើយចូលចិត្តណាស់ទុកចិត្តគេណាស់ អោយតែនិយាយត្រូវរ៉ូវគ្នាអីតិចនិយាយរឿងប្រាប់គេខ្ទេចគ្មានសល់ ចុងក្រោយបានត្រឹមគេដឹងរឿងអស់ហើយ គេមិនស្មោះនឹងយើងទៀត ជាតិនេះអភ័ព្វអ្វីម្ល៉េះ ចឹងមិនបាច់មានក៏មិនអីដែរ រៀនកែខ្លួនអោយហើយកុំឲ្យធ្លាក់ខ្លួនជ្រៅចាញ់មនោគមន៍គេ» ៕ 

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា