ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Agustin Gonzalez Dalmas បាននិយាយថា បញ្ហាបញ្ចប់ទីគឺជាចំណុចដែលក្រុមទាំងមូលត្រូវកែតម្រូវ និងអភិវឌ្ឍន៍ឲ្យមានភាពប្រសើរឡើងជាងនេះ។ 

លោក Felix Agustin Gonzalez Dalmas

ក្រុមគោរព្រៃ បានត្រឹមប្រកួតស្មើទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ២-២ ក្នុងការប្រកួតមិត្ដភាពកាលពីម្សិលមិញ ក្រោមក្រសែភ្នែកមនុស្សជាង៣ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិ។ 

កម្ពុជា ២-២ ទីម័រ

ក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បាននិយាយថា មានចំណុចច្រើនដែលក្រុមត្រូវកែតម្រូវ និងធើ្វឲ្យបានប្រសើរឡើងជាងនេះ ប៉ុន្ដែចំណុចដែលសំខាន់ជាងគេនោះ គឺការបញ្ចប់ទី។

«ចំណុចជាក់លាក់ដែលយើងគួរកែតម្រូវនោះ គឺការបញ្ចប់ទី។ យើងត្រូវខិតខំលើចំណុចមួយនេះបន្ថែមទៀត។ ដូចដែលបានឃើញ យើងមានឱកាសច្រើននៅមុខទី ប៉ុន្ដែធើ្វមិនបានសម្រេច» សម្ដីលោក Felix។

សន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកូត

កម្ពុជា ក៏មានភារកិច្ចមួយទៀតផងដែរ នៅថៃ្ងអង្គារ សប្ដាហ៍ក្រោយ ពោលគឺនឹងត្រូវស្វាគមន៍ក្រុមជម្រើសជាតិសិង្ហបុរី ក្នុងការប្រកួតមិត្ដភាព មុនពេលការប្រកួតផ្លូវការក្នុងពានរង្វាន់ AFF Suzuki Cup៕  

គួច សុកុម្ភៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]