ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​បងថ្លៃ​ម្នាក់​បាន​រង​របួស​ជា​ទំងន់​បន្ទាប់​ពី​រង​នូវ​ការ​កាប់​ប្រហារ​ពី​សំណាក់​ប្អូនថ្លៃ​ក្នុង​វង់​ផឹកស៊ី​រួច​មក ។ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ទាំង​យប់​ផង​ដែរ ចំណែក​ជន​ដៃដល់​ក្រោយ​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ។

ករណី​កាប់​ប្រហារ​បងថ្លៃ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អន្លុង​សង្កែ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​ឈ្មោះ រុន វឿ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ចក់ ថា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវជា​បងថ្លៃ​រស់នៅ​ផ្ទះ​ជាមួយ​គ្នា ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គឺ​ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​អ​ង្កុ​យ​ផឹកស្រា​.​ស​ជាមួយ​គ្នា លុះ​ពេល​ផឹក​ស្រវឹង​រៀង​ៗ​ខ្លួន​ក៏​ទាស់​ពាក្យ​សំដី​គ្នា​រឿង​ប្អូនថ្លៃ​មិន​ខិតខំ​ធ្វើការ ។ ពេល​នោះ​ជនសង្ស័យ​ខឹង​នឹង​បងថ្លៃ​យ៉ាង​ខ្លាំង​ក៏​បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅ​លើ​បងថ្លៃ​ត្រូវ​ក្បាល​មួយ​ពូថៅ​បណ្តាល​អោយរ​ងរ​បួស​ជា​ទំងន់ ។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បានអោយ​ដឹង​ថា ករណី​ខាងលើ​កើតឡើង​បណ្តាល​មក​ពី​ផឹកស្រាជាមួយ​គ្នា​ស្រវឹង​រៀង​ៗ​ខ្លួន​ទើប​កើតរឿង​បែប​នេះ ។ បើ​ទោះជា​ជនសង្ស័យ​រត់គេច​ខ្លួន​ក្តី​ក៏​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​អោយ​បាន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]