ម៉ាឡេស៊ី៖ យោងតាមសារព័ត៌មានម៉ាឡេស៊ីបានចុះផ្សាយថា មានបុរសក្បត់ចិត្តម្នាក់ឈ្មោះ Tan Yueh Ming ដែលជាម្ចាស់ហាងកាហ្វេមួយកន្លែងនៅទីក្រុង Taman Connaught ប្រទេសម៉ាទ្បេស៊ី បានរត់ចោលប្រពន្ធកូនទៅតាមស្រីក្មេង ហើយថែមទាំងឲ្យប្រពន្ធកូនជាអ្នកសងបំណុលជំនួសទៀត។

Tan Yueh Ming និងស្រីជនជាតិថៃរបស់គេ

ទង្វើដ៏សែនថោកទាបនេះបានបង្កឲ្យមហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មានការស្អប់ខ្ពើម និងក្តៅក្រហាយយ៉ាងក្រៃលែង។

ប្រភពព័ត៌មានបានរាយការណ៍ថា បុរសជាប្តីបានរត់តាមស្រីក្មេងជនជាតិថៃម្នាក់ រួចទៅបើកហាងកាហ្វេមួយកន្លែងនៅទីក្រុង Taman Connaught ប្រទេសម៉ាទ្បេស៊ី ហើយថែមទាំងកុហកស្រីស្នេហ៍ជនជាតិថៃរបស់ខ្លួនថា រូបគេបានលែងលះជាមួយប្រពន្ធរួចហើយ តែតាមការពិតគេមិនទាន់បានលែងលះនៅទ្បើយទេ ហើយថែមទាំងឲ្យប្រពន្ធកូនរបស់ខ្លួនជាអ្នកសងបំណុលជំនួសថែមទៀត។ អ្វីដែលគួរតែហួសចិត្តទៀតនោះគឺថាបុរសជាប្តីគ្មានលុយសងបំណុលគេទេ តែបែរជាមានលុយជួលខុនដូ ជួលផ្ទះវីឡាពីរជាន់ និងថែមទាំងមានលុយទិញយីហោ (franchise) ដ៏ល្បីមួយបើកហាងកាហ្វេទៅវិញ។ 

ហាងកាហ្វេរបស់ Tan Yueh Ming
Tan Yueh Ming និងស្រីជនជាតិថៃរបស់គេ

គេបានអះអាងថា គេគ្មានលុយសងមិត្តភក្តិ និងក្រុមគ្រួសាររបស់គេនោះទេ។ គេបានបដិសេធមិនទទួលទូរសព្ទ ហើយថែមទាំងបានប្តឹងប្រពន្ធរបស់គេពីបទបរិហាកេរ្តិ៍ទៀត។ យ៉ាងណាមិញ ខាងប៉ូលិសមិនទាន់មានចំណាត់ការយ៉ាងណាលើបញ្ហាគ្រួសារនេះនៅឡើយទេ។

គួររម្លឹកផងដែរ គេថែមទាំងបានបោកប្រាស់មិត្តភក្តិដ៏ល្អបំផុតរបស់គេ និងអ្នកជិតខាងរបស់គេទៀត។ លើសពីនេះសូម្បីក្រុមហ៊ុនផ្គត់ផ្គង់ និងអ្នកម៉ៅការជាច្រើននាក់ក៏កំពុងស្វែងរកគេដែរ៕

Tan Yueh Ming
Tan Yueh Ming

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]