ប៉េរូ៖ អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់កម្មវិធី Google Maps របស់ក្រុមហ៊ុនយក្ស Google ហើយ ដែលវាបង្កើតឡើងសម្រាប់ជាភាពងាយស្រួលដល់មនុស្សទូទៅក្នុងការរកផ្លូវផ្សេងៗ ដៅទិសដៅដែលពួកគេចង់ទៅ និងមើលរូបភាពនៃទីក្រុងផ្សេងៗក្នុងប្រទេសនីមួយៗជុំវិញពិភពលោក។

តែកាលពីពេលថ្មីៗនេះ បុរសសញ្ជាតិបេរ៉ូម្នាក់បានសម្រេចចិត្តលែងលះប្រពន្ធរបស់លោក ក្រោយពេលដែលបានបើកមើលកម្មវិធី Google Maps ក៏ឃើញប្រពន្ធរបស់គាត់កំពុងកៀកកើយជាមួយនឹងប្រុសផ្សេងនៅក្នុងសួនច្បារមួយកន្លែងក្នុងប្រទេសបេរ៉ូ។ គួរបញ្ជាក់ថា រូបថតនោះតាំងពីឆ្នាំ២០១៣ម្ល៉េះពេលដែលក្រុមហ៊ុន Google កំពុងចូលថតផ្លូវនិងទីតាំងផ្សេងៗដែលមាននៅក្នុងប្រទេសប៉េរូពេលនោះ។

រូបថតដែលថតបានដោយ Google Maps

មុនដំបូងគាត់បានបើកកម្មវិធី Google Maps នេះដើម្បីរកផ្លូវវាងណាដែលជិតបំផុតក្នុងគោលដៅទៅទីក្រុង Lima  ចៃដន្យអីគាត់ក៏បានឃើញរូបរាង មនុស្សស្រីមាឌធំសក់សំពោងម្នាក់ដែលមានរាងរៅដូចជា ប្រពន្ធរបស់គាត់អង្គុយនៅក្នុងសួនច្បារជាមួយបុរសម្នាក់ទៀតដែលកំពុងដេកលើភ្លៅរបស់នាង។

ពីដំបូងគាត់មិនជឿថារូបនារីក្នុងកម្មវិធី Google Map នេះជាប្រពន្ធរបស់គាត់ទេ ប៉ុន្តែគាត់បានពង្រើកមើលរូបថតនោះយ៉ាងជិតហើយគាត់ក៏ទទួលតម្រុយបន្ថែមដោយកត់សម្គាល់ថាសម្លៀកបំពាក់របស់នារីម្នាក់នោះដូចគ្នាបេះបិទទៅនឹងសម្លៀកបំពាក់ដែលប្រពន្ធរបស់គាត់ធ្លាប់បានពាក់ជាញឹកញាប់។

រូបថតដែលថតបានដោយ Google Maps

បន្ទាប់ពីដឹងនូវរឿងនេះ បុរសជាប្តីពិតជាមានអារម្មណ៍ក្តៅក្រហាយនឹងប្រពន្ធរបស់ខ្លួនជាខ្លាំង ក៏បានយកភស្តតាងនៃរូបថតទាំងនោះទៅចោទសួរប្រពន្ធរបស់គាត់ រហូតដល់នាងឆ្លើយត្រឡប់ទៅវិញថា "នាងពិតជាបានធ្វើរឿងនេះមែន" 

លើសពីនេះទៅទៀត បុរសម្នាក់នោះបានយករូបភាពដែលថតបានពី Google Maps ទាំងអស់នោះទៅផុសក្នុងបណ្តាញសង្គមដោយសរសេរថា “ពិភពលោកពិតជាតូចចង្អៀតណាស់”  ហើយរឿងនេះក៏បានទទួលការចាប់អារម្មណ៍ពីមនុស្សម្នាជាច្រើនក្នុងពិភពលោកព្រោះជាករណីកម្របំផុតមួយ៕

រូបថតដែលថតបានដោយ Google Maps

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]