ភ្នំពេញ៖ ម៉ាស៊ីនខាត់ស្បែកជើងស្វ័យប្រវត្តិ GOLDPHNEE ជាផលិតផលនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន GOLDPHNEE International Trading ជាផលិតផលដែលបំពាក់ដោយបច្ចេកវិទ្យាពិសេសបំពេញមុខងារបានរហ័ស និងងាយស្រួលប្រើប្រាស់ សម្លេងស្ងាត់ល្អ ស៊ីភ្លើងតិច ជួយសន្សំសំចៃប្រាក់ ពិសេសម៉ាស៊ីននេះមានបំពាក់ដោយប្រព័ន្ធស៊ែនសឺស្វ័យប្រវត្តិជួយសម្អាតស្បែកជើង លោកអ្នកឲ្យភ្លឺរលោងស្អាតត្រឹមរយៈពេល២នាទីប៉ុណ្ណោះ។ ផលិតផលនេះពិតជាជម្រើសដ៏សក្ដិសមបំផុតសម្រាប់បម្រើនៅតាមស្ថាប័នដែលមានបុគ្គលិកច្រើន ការិយាល័យ ឬក្រុមហ៊ុនរបស់លោកអ្នក។

ម៉ាស៊ីនខាត់ស្បែកជើងស្វ័យប្រវត្តិ GOLDPHNEE
ម៉ូដែល GP80-G1 ពិតជាសក្ដិសមសម្រាប់ការិយាល័យ
ម៉ាស៊ីនខ្នាតតូច GP33-G4

ម៉ាស៊ីនសម្អាតស្បែកជើង GOLDPHNEE មាន៣ជម្រើសសម្រាប់លោកអ្នកគឺទី១ ម៉ាស៊ីនខ្នាតតូច GP33-G4 ដែលលោកអ្នកអាចប្រើលក្ខណៈគ្រួសារ ឬជាការិយាល័យខ្នាតតូចជាដើម ទី២ គឺខ្នាតមធ្យម GP80-G1 ដែលអាចប្រើសម្រាប់ស្ថាប័នក្រុមហ៊ុនធំៗ ធនាគារ ហាងការហ្វេ ឬនៅតាមស្ថាប័ននានាដែលមានបុគ្គលិកច្រើន ហើយមួយខ្នាតទៀតនោះគឺកាន់តែមានលក្ខណៈពិសេស និងប្លែកជាងគេគឺ ខ្នាតទី៣ PLC (2Parts) ដែលមានបំពាក់ទៅដោយអេក្រង់ ដែលអាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មបានផងដែរ។

ម៉ាស៊ីនខ្នាតតូច GP33-G4 សក្ដិសមសម្រាប់អាជីវកម្ម

ចំពោះការសម្អាតស្បែកជើងរបស់លោកអ្នកម៉ាស៊ីននេះ គឺចំណាយពេលត្រឹមតែ២នាទីប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺម៉ាស៊ីននេះមានទឹកប៉ូលា ដែលអាចជួយធ្វើឲ្យស្បែកជើងរបស់លោកអ្នករលោងភ្លឺចែងចាំងដូចថ្មី ពិសេសចំពោះស្បែកជើង ដែលមានគុណភាពខ្ពស់ដូចជាស្បែកជើងស្បែកជាដើម គឺម៉ាស៊ីននេះជួយថែរក្សានូវគុណភាពស្បែកជើងរបស់លោកអ្នកឲ្យជាប់បានយូរទៀតផង ដូច្នេះសូមកុំមានការស្ទាក់ស្ទើរនៅក្នុងការប្រើប្រាស់អី ព្រោះផលិតផលនេះធានាទាំងគុណភាព និងតម្លៃសមរម្យ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]