មនុស្សជាច្រើន តែងតែមានភាពខ្វល់ខ្វាយ នៅពេលដែលថ្ងៃមង្គលការ ពិធីឡើងគេហដ្ឋានថ្មី ឬកម្មវិធីពិសេសៗរបស់ពួកគេជិតចូលមកដល់ ព្រោះថាពួកគេត្រូវត្រៀមសៀវភៅមួយក្បាលធំ និងប៊ិចមួយដើម ដើម្បីកត់ឈ្មោះអ្នកដែលត្រូវចូលរួមក្នុងកម្មវិធីរបស់ពួកគេ។

មិនត្រឹមតែប៉ុណ្ណោះ ផលវិបាកដែលពួកគេតែងតែជួបប្រទះនោះ គឺពិបាកក្នុងការរកនឹក ឬចាំថាតើអ្នកណាខ្លះដែលធ្លាប់បានចូលរួម កម្មវិធីពិសេសរបស់ខ្លួន។ ហើយពួកគេត្រូវតែអង្គុយមួយកន្លែង និងរកមើលសៀវភៅកត់ចំណងដៃចាស់ៗ ដើម្បីមើលឈ្មោះភ្ញៀវណាដែលគួរហៅ ឬមិនគួរហៅ។

យ៉ាងណាមិញ នៅពេលនេះលោកអ្នកអស់ក្តីបារម្ភ និងស្មុគស្មាញជាមួយរឿង កត់ចំណងដៃ អស់ទាំងនេះទៀតហើយ ព្រោះពេលនេះកម្មវិធីថ្មីដែលបង្កើតដោយស្នារដៃកូនខ្មែរ មានឈ្មោះថា សៀវភៅចំណងដៃ អេឡិចត្រូនិច នឹងផ្តល់ភាពងាយស្រួយ និងឆាប់រហ័ស សម្រាប់ថ្ងៃពិសេសរបស់អស់លោកអ្នក។ ក្នុងនោះដែរ លោកអ្នកគ្រាន់តែចូលទៅក្នុងវេបសាយ Jongdai.com ឬទាញយកកម្មវិធីពី Appstore ឬ Playstore រួចចុះឈ្មោះ នោះលោកអ្នកនឹងទទួលបានសៀវភៅចំណងដៃ អេឡិចត្រូនិកមួយក្បាលភ្លាមៗ។ 

សៀវភៅកត់ចំណងដៃអេឡិចត្រូនិច
សៀវភៅកត់ចំណងដៃអេឡិចត្រូនិច

សម្រាប់អត្ថប្រយោជន៍ ក្នុងការប្រើប្រាស់សៀវភៅកត់ចំណងដៃ អេឡិចត្រូនិចនេះផងដែរ លោកអ្នកនឹងទទូលបានភាពងាយស្រួលដូចជា៖

១.ពុំចាំបាច់ប្រើប្រាស់សៀវភៅ សម្រាប់កត់ចំណងដៃក្នុងពិធីរបស់លោកអ្នក ដោយលោកអ្នកគ្រាន់តែប្រើប្រាស់កម្មវិធីនេះ រួចស្កេនទៅលើ QR Code នោះឈ្មោះភ្ញៀវរបស់អ្នកនឹងចូលទៅក្នុង សៀវភៅកត់ចំណងដៃ អេឡិចត្រូនិចដោយស្វ័យប្រវត្ត័។
២. ទូទាត់ចំនួនទឹកប្រាក់ខាតឬ ចំណេញយ៉ាងឆាប់រហ័ស
៣. ដឹងពីចំនួនភ្ញៀវដែលមានវត្តមាន និងអវត្តមាន បន្ថែមពីនេះទៀត អាចដឹងពីចំនួននិងព័ត៌មានភ្ញៀវម្នាក់ៗ ដែលធ្លាប់ចូលរួមក្នុងពិធីអ្នកធ្លាប់អញ្ជើញប៉ុន្មានដង
៤. រក្សាទុករបាយការណ៍ឈ្មោះភ្ញៀវ និងចំនួនចំណងដៃ យ៉ាងមានសុវត្ថិភាព និងអាចដាក់ឈ្មោះភ្ញៀវឥតកំណត់ ក្នុងសៀវភៅអេឡិចត្រូនិចមូយក្បាល។
៥. ផ្តល់ភាពងាយស្រួល ឆាប់រហ័ស ដោយមិនចាំបាច់មានសៀវភៅកត់ចំណងដៃ ដោយលោកអ្នកគ្រាន់តែមានទូរស័ព្ទដៃ ក្នុងកម្មវិធីនោះជាការស្រេច។

សម្រាប់ព័ត៌មានបន្ថែមពីការប្រើប្រាស់ លោកអ្នកគ្រាន់តែចូលទៅកាន់វេបសាយ Jongdai.com រួចអនុវត្តតាមវិធីប្រើប្រាស់ ដែលមានវីដេអូបង្រៀន ជាការស្រេច។

អស់ក្តីបារម្ភទៀតហើយ ប្រើប្រាស់សៀវភៅកត់ចំណងដៃ អេឡិចត្រូនិច សម្រាប់កម្មវិធីពិសេសៗរបស់លោកអ្នក ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័សក្នុងការប្រមូលទិន្ន័យ ចំណងដៃរបស់លោកអ្នក៕

មុនពេលប្រើប្រាស់ សូមទស្សនាវីដេអូបង្រៀនជាមុនសិន !!!

ដើម្បីជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សៀវភៅកត់ចំណងដៃអេឡិចត្រូនិច
សៀវភៅកត់ចំណងដៃអេឡិចត្រូនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]