វៀតណាម៖ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម នៅពេលឃើញលោកតាម្នាក់មានអាយុ ៨៥ឆ្នាំ ឈ្មោះថា Cao Nhat Ling កំពុងសិក្សាជានិស្សិតឆ្នាំទី២ ផ្នែកច្បាស់នៅសកលវិទ្យាល័យមួយកន្លែងក្នុងទីក្រុងហាណូយ។

យ៉ាងណាមិញ បើតាមការបញ្ជាក់បន្ថែមបានឲ្យដឹងទៀតថា លោកតាបានរៀនបញ្ចប់អស់៤មុខវិទ្យាហើយ ហើយលោកតាក៏ទទួលបានពិន្ទុល្អ និងទទួលការសរសើរពីលោកគ្រូអ្នកគ្រូផងដែរ។

ម៉្យាងវិញទៀត លោកតាបានបញ្ជាក់ប្រាប់មូលហេតុចម្បងដែលធ្វើឲ្យលោកតា ចូលរៀននៅអាយុប៉ុណ្ណឹង ក៏ដោយសារតែកាលពីមុន លោកតាមិនអាចចូលរៀនសាកលវិទ្យាល័យបាន ហើយលោកតាបានរៀនត្រឹមថ្នាក់ទី៣តែប៉ុណ្ណោះ។ មួយវិញទៀត ដោយសារតែជីវភាពលំបាក និងត្រូវការរកលុយដើម្បីចិញ្ចឹមប្រពន្ធ និងកូនៗថែមទៀតនោះ ទើបលោកតាគ្មានពេលនឹងត្រូវធ្វើរឿងមួយនេះ។

លុះមកទល់ពេលនេះ កូនៗរបស់លោកតាធំ និងចេះរកលុយដោយខ្លួនឯងអស់ហើយ ទើបលោកតាមានឱកាសក្នុងការចូលរៀននូវអ្វីដែលខ្លួនប៉ង អស់រយៈពេលជាយូរមកហើយ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនពិតជាស្ញប់ស្ញែងចំពោះទឹកចិត្តរបស់លោកយ៉ាងខ្លាំង ព្រោះបើទោះជាលោកតាមានអាយុកាន់តែជ្រេខ្លាំងទៅហើយក្តី ក៏ប៉ុន្តែលោកតានៅតែធ្វើរឿងដែលខ្លួនស្រលាញ់ ដោយមិនខ្វល់ពីអ្វីនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

លោកតា អាយុ ៨៥ឆ្នាំ
សញ្ញាប័ត្រដែលលោកតាទទួលបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]