អង់គ្លេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានប្រាប់ឲ្យកីឡាករដែលលេងនៅក្រុមជម្រើសជាតិអង់គ្លេស ឱ្យប្រយ័ត្នប្រយែងនៅក្នុងការប្រើប្រាស់ពាក្យសម្ដី ជាពិសេសការនិយាយពាក្យអាក្រក់ៗផ្សេងៗ ពេលទៅប្រកួតនៅទឹកដីក្រុមជម្រើសជាតិក្រូអាត។

Gareth Southgate

សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបដែលហៅកាត់ថា UEFA បានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមជើងឯករងព្រឹត្តិការណ៏ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ដែលនឹងត្រូវធ្វើការប្រកួតនៅក្នុងពានរង្វាន់ Nations League នៅក្នុងកីឡដ្ឋាន HNK Rijeka ក្នុងយប់នេះ ដោយមិនអនុញ្ញាតឱ្យមានទស្សនិកជនចូលទៅទស្សនាដោយផ្ទាល់ក្នុងការប្រកួតនេះឡើយ មិនតែប៉ុណ្ណោះសហព័ន្ធក៏បានបំពាក់នូវឧបករណ៍ស្រូបសំឡេង ដើម្បីតាមដានកីឡាករមួយចំនួនដែលនិយាយមិនសមរម្យនៅក្នុងប្រកួតនេះផងដែរ។

ជាមួយគ្នានេះដែរ គ្រូបង្វឹកវ័យ ៤៨ឆ្នាំនេះបាននិយាយនៅក្នុងបទសម្ភាសមួយជាសារព័ត៌មាន Sportsmail ថា៖ «ខ្ញុំពិតជាទទួលស្គាល់ថាវាពិបាកនៅក្នុងការបំបាត់ទាំងស្រុងនូវពាក្យសម្តីអសុរសនៅក្នុងការប្រកួតនៅយប់នេះ ដែរក្រុមរបស់យើងត្រូវតទល់នឹងគូប្រជែងចាស់ក្រូអាត។ តែទោះជាយ៉ាងណាក្តី ខ្ញុំចង់ឲ្យកីឡាករអង់គ្លេសទាំងអស់ចេះប្រើប្រាស់ពាក្យសម្ដីឲ្យថ្លៃថ្នូរបំផុត មិនថាតែជាមួយកីឡាករគ្នាឯងនោះទេសូម្បីតែអាជ្ញាកណ្ដាលក៏ត្រូវមានការគោរពមួយផងដែរ ព្រោះពួកយើងមិនចង់ទទួលពិន័យដូចក្រូអាតនោះទេ»។

Gareth Southgate
កីឡដ្ឋាន HNK Rijeka

គួរឲ្យដឹងថា UEFA បានហាមមិនឱ្យមានទស្សនិកជនចូលទៅទស្សនាការប្រកួតនៅក្នុងកីឡដ្ឋានរបស់ក្រុមជម្រើសជាតិក្រូអាតនោះទេ សម្រាប់ការប្រកួតនៅក្នុងពានរង្វាន់ UEFA Nations League នៅយប់នេះ៕

ក្រុមជម្រើសជាតិអង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]