ភ្នំពេញ៖ បរវកញ្ញាឯកកម្ពុជា ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០១៧ “Miss Cambodia 2017” កញ្ញា រឿន ស៊ីណាត បានវិវត្តន៍ខ្លួនពង្រឹងសមត្ថភាព រហូតក្លាយជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា ឡើងទៅប្រកួតប្រជែង ក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំ លំដាប់ថ្នាក់ពិភពលោក «Miss Universe ២០១៨» គួរឲ្យសរសើរកាលពីថ្មីៗនេះ។

រឿន ស៊ីណាត

ជាការពិតណាស់ បើទោះបីជាខ្លួនកំពុងតែមានទីផ្សារសិល្បៈខ្ពស់ និងក្លាយខ្លួនទៅជាបវរកញ្ញាតំណាងឲ្យប្រទេសជាតិយ៉ាងណាក្តី ប៉ុន្តែតារាស្រីរឿន ស៊ីណាតរូបនេះ ក៏មិនធ្លាប់បានព្យាយាមលាក់បាំងមុខមាត់គ្រួសាររបស់ខ្លួន ដូចជាបវរកញ្ញាមួយចំនួនផ្សេងទៀតនោះទេ។

ជាក់ស្តែង ដូចជាថ្មីៗនេះ រឿន ស៊ីណាត បានបង្ហោះនូវរូបថតមិនប៉ុន្មានសន្លឹកជាមួយនឹងម្តាយរបស់នាង ព្រមជាមួយនឹងអត្ថន័យសារសរសេរថា ៖ «my mom is my hero miss you mom»។ ដោយតាមរយៈសារនេះ នាងបានបង្ហាញពីភាពនឹករឮកយ៉ាងខ្លាំង ចំពោះម្តាយនាង និងអាចនិយាយបានថា ដោយសារតែមួយរយៈចុងក្រោយនេះ នាងមានការងាររវល់ច្រើន ទើបមិនសូវជាមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅសួរសុខទុក្ខអ្នកមានគុណ ដោយហេតុនេះហើយ ទើបនាងបានត្រឹមតែបង្ហោះរូបថត ផ្ងើការនឹករឮកចំពោះគាត់តែប៉ុណ្ណោះ៕

រឿន ស៊ីណាត
រឿន ស៊ីណាត
រឿន ស៊ីណាត
រឿន ស៊ីណាត
រឿន ស៊ីណាត
រឿន ស៊ីណាត និងម្តាយ
រឿន ស៊ីណាត និងម្តាយ
រឿន ស៊ីណាត និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត