ភ្នំពេញ៖ ក្រោយពីបានរៀបការរួចឃើញថា អតីតតារាសម្តែងអ្នកនាងហង្ស ម៉ារីនី កាន់តែទទួលបានភាពកក់ក្តៅ និងក្តីសុខ ភាពថ្នាក់ថ្នមយ៉ាងខ្លាំងពីស្វាមីជាទីស្រលាញ់ជានិច្ច ធ្វើឲ្យអ្នកគាំទ្រជាច្រើន នាំគ្នាលួចច្រណែនរូបនាងគ្រប់គ្នា។

ប្រិយមិត្តប្រាកដជាបានដឹងហើយថា តារារូបនេះទោះបីជាមានផ្ទៃពោះជិតគ្រប់ខែយ៉ាងណាក្តី តែការងាររកស៊ីរបស់នាងគឺមិនអាចភ្លេច និងមិនចោលបាននោះទេ ព្រោះថាមុខរបរមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម។ ហេតុដូច្នោះហើយទើបអ្នកគាំទ្រ មួយចំនួននាំគ្នា សរសើរនាងគ្រប់គ្នាដែលខិតខំ រកពេលសម្រាកមិនចង់បានបែបនេះ។

តួយ៉ាង នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃពិសេសរបស់នាង និងគ្រួសារ ដែលកំពុងតែត្រៀមទទួលយកសមាជិកថ្មីកូនប្រុសដែលនៅក្នុងផ្ទៃ ជាមួយគ្នានេះដែរ អតីតតារារូបនេះក៏បានត្រៀមខ្លួនជាស្រេច ទៅរង់ចាំនៅក្នុងមន្ទីរពេទ្យ។

តែអ្វីដែលគួរឲ្យសរសើរនោះគឺ នាងបានបញ្ចេញនូវកាយវិការយ៉ាងរឹងមាំ ប្រៀបបានដូចជាមនុស្ស ដែលមិនមានផ្ទៃពោះយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះ នាងក៏នៅតែមានស្នាមញញឹមជានិច្ចទៅកាន់អ្នកគាំទ្រ ក្នុងការLive វីដេអូ ស្របពេលជិតសម្រាលកូនបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី មុនចូលសម្រាលកូន
ហង្ស ម៉ារីនី មុនចូលសម្រាលកូន
ហង្ស ម៉ារីនី មុនចូលសម្រាលកូន
ហង្ស ម៉ារីនី មុនចូលសម្រាលកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី