បរទេស៖ អ្នករាល់គ្នាប្រាកដជាធ្លាប់ដឹងពីមុនមកហើយថា នៅលើអាកាស ក្រៅពីអាកាសធាតុអាក្រក់ហើយនោះ  សត្វបក្សី និង Drone ក៏ជាហេតុបង្កឲ្យមានគ្រោះថ្នាក់លើអាកាសបានដែរ។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញអ្នករាល់គ្នាឲ្យដឹងពីផលប៉ះពាល់របស់ Drone ថាតើវាមានឥទ្ធិពលអាក្រក់ប៉ុណ្ណា នៅពេលវាបុកជាមួយនឹងយន្តហោះ។

រូបតំណាង

យោងតាមក្រុមអ្នកវិទ្យាសាស្រ្តនៅវិទ្យាស្ថានស្រាវជ្រាវដេថុនបាននិយាយថា ពួកគេបានធ្វើការសាកល្បងបញ្ជា Drone ម៉ាក DJI Phantom 4 ទៅបុកជាមួយនឹងស្លាបយន្តហោះ Mooney M20 គ្រាន់តែបុកភ្លាម ស្រាប់តែយន្តហោះនោះធ្លុះភ្លែត។

គួររម្លឹកផងដែរ ពួកគេបានធ្វើការសាកល្បងនេះនៅក្នុងល្បឿន ៣៨៣គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់កាណុងដើម្បីបាញ់ Drone ទៅបុកជាមួយនឹងស្លាបយន្តហោះ ដូច្នេះវាមានសភាពដូចជាពិតៗអីចឹង ហើយវាពិតជាមានផលប៉ះពាល់ខ្លាំងនៅពេលដែល Drone បុកជាមួយនឹងយន្តហោះ វាអាចបង្កឲ្យយន្តហោះនោះធ្លាក់ក៏ថាបានដែរ៕ 

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]