ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ត្រូវបានសមត្ថកិច្ចជប៉ុនចាប់ខ្លួន ពីបទប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិឯកជន ក្រោយពីរូបគេបានស្នើសុំអ្នកគ្រប់គ្រងហាងផ្ទុកទំនិញមួយកន្លែង ឲ្យបើកសិទ្ធិដល់រូបគេដើម្បីចូលទៅប្លន់។

ហេតុការណ៍ខាងលើនេះបានកើតឡើងនាវេលាយប់រំលងអធ្រាត្រម៉ោង១:៣០នាទីនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨  មានទីតាំងស្ថិតនៅក្នុងទីក្រុង Ogori ប្រទេសជប៉ុន។  ពេលនោះគេឃើញមានបុរសម្នាក់បានដើរចូលទៅក្នុងហាងលក់ទំនិញមួយកន្លែង ហើយបានសួរទៅម្ចាស់ហាងដោយក្តីគោរពថា "អាចទេបើខ្ញុំសុំសិទ្ធិចូលប្លន់ទំនិញនៅក្នុងហាងនេះ?" 

បើយោងតាមសម្តីរបស់ម្ចាស់ហាងដែលបាននិយាយប្រាប់សារព័ត៌មានបានឲ្យដឹងថា ចោរខាងលើនេះមិនបាននិយាយគំរាមគំហែងឫវាយប្រហារគាត់ទេ ប៉ុន្តែនិយាយសម្តីអោនលំទោនមកលោកថា ខ្ញុំមកនេះមិនមានបំណងចង់បំផិតបំភ័យអ្នកទេ តែខ្ញុំចង់ឲ្យអ្នកបើកសិទ្ធិឲ្យខ្ញុំចូលប្លន់ហាងទំនិញនេះ តើអ្នកអាចជួយសហការជាមួយខ្ញុំបានទេ?”

ម្ចាស់ហាងបាននិយាយបដិសេដដោយការគោរពទៅកាន់ចោរសម្តីផ្អែមនោះថា “ខ្ញុំមិនអាចធ្វើបានទេ” 

បន្ទាប់ពីសុំសិទ្ធិប្លន់ពីម្ចាស់ហាងមិនបាន ចោរមានរបៀបនោះក៏បានដើរចេញពីហាងទំនិញនោះភ្លាម

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺបន្ទាប់ពីប្លន់ហាងទំនិញខាងលើមិនបាន ក្នុងយប់ដដែលនោះ ចោរនោះក៏បានដើរសំដៅទៅប៉ុស្ដិ៍ប៉ូលិសជាមួយកូនកាំបិតមួយដើមសម្រាប់ធ្វើសកម្មភាពលាក់ទុកក្នុងកាតាប ហើយក៏ត្រូវប៉ូលិសចាប់ឃុំខ្លួនជាបណ្តោះអាសន្ន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]