(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាបជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ ដោយដកហូតបានក្រាមពណ៌សថ្លាជាថ្នាំញៀន ចំនួន២២កញ្ចប់ ក្នុងនោះមាន១កញ្ចប់ថង់ធំ, ថ្នាំគ្រាប់ពណ៌ផ្កាឈូក១គ្រាប់, ទូរស័ព្ឌដៃ១គ្រឿងម៉ាក PHICOMM, លុយចំនួន១៩០០០រៀល និងថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។ នេះបើតាមការបញ្ជាក់ឲ្យបានដឹងរបស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌ ដែលបានបើកប្រតិបត្តិការឡើងនៅត្រង់ចំណុចក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាវេលាយប់មិញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់របស់លោកអធិការនគរបាលខណ្ឌឫស្សីកែវ ចំពោះជនសង្ស័យជួញដូរគ្រឿងញៀន ដែលឃាត់ខ្លួនបាន ក្នុងប្រតិបត្តិការនៅពេលរាត្រី ខាងលើនេះមានឈ្មោះ ឡច សឿង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ ស្នាក់នៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

លោកអធិការនគរបាលខណ្ឌឫស្សីកែវបញ្ជាក់ថា ក្រោយពីបង្ក្រាបឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនបានភ្លាមៗ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកឃុំខ្លួនបន្តនិតិវិធីសាកសួយកចម្លើយ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការស្រាវជ្រាវបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]