រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រទី ៥ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោករួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានប្រគល់រង្វាន់ iPhone X ថ្មីសន្លាងមួយគ្រឿងជូនលោក ឌុល វណ្ណា ដែលជាអ្នកឈ្នះពីកម្មវិធីពិសាដោយទទួលខុសត្រូវដែលមានឈ្មោះ «GET YOUR SHAPE BACK» ក្នុងការចាប់ឆ្នោតផ្សងសំណាង ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃ ៧ ខែកញ្ញាកន្លងទៅ។

ការប្រគល់រង្វាន់ iPhoneX ជូនលោក ឌុល វណ្ណា
ការប្រគល់រង្វាន់ iPhoneX ជូនលោក ឌុល វណ្ណា

ក្រុមហ៊ុននឹងចែករង្វាន់ទូរស័ព្ទ iPhone ថ្មីមួយគ្រឿងទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដូច្នេះសូមលើកទឹកចិត្តអតិថិជនទាញយកកម្មវិធី GYSB app រួចហើយចូលរួមលេងដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យនេះពីការចាប់ឆ្នោតផ្សងសំណាងខាងមុខនេះ។

ការប្រគល់រង្វាន់ iPhoneX ជូនលោក ឌុល វណ្ណា

នៅក្នុងកម្មវិធី GYSB app មានមុខងារពិសេសដែលអ្នកប្រើស្មាតហ្វូន (ទាំងប្រព័ន្ធ iOS ឬ Android) អាចលេងហ្គេមចងចាំ ប្រសិនបើអ្នកទទួលបានពិន្ទុពេញ (៦ ពិន្ទុ) អាចមានឱកាសឈ្នះរង្វាន់ iPhone X តាមរយៈការចាប់រង្វាន់។

ដើម្បីអប់រំអតិថិជនឲ្យចេះទទួលទានក្នុងកម្រិតមធ្យម យើងបានបង្កើតកម្មវិធីពីរ៖

(១) តាមទំព័រហ្វេសប៊ុក Get Your Shape Back KH និង (​២) កម្មវិធីទូរស័ព្ទស្មាតហ្វូនដែលមានឈ្មោះ «Get Your Sexy Back»«GYSB»។ រហូតមកដល់បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកនេះមានអ្នកគាំទ្រ ១១០,០០០ នាក់ និងមានអ្នកទាញយកកម្មវិធីនេះចំនួន ១៨,០០០។

គួររម្លឹកថា នេះគឺជាឆ្នាំទីប្រាំពីរហើយដែលក្រុមហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួង ឬស្ថាប័នសំខាន់ៗដូចជា ក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីបណ្តុះឲ្យមានឥរិយាបថទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រវឹង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]