បរទេស៖ ខែ្សបម្រើឆ្នើម Eden Hazard បានទទួលស្គាល់ថា រូបគេពិតជាចង់ផ្លាស់ទៅកាន់ក្រុមអធិរាជស Real Madrid ដើម្បីឈ្នះពានរង្វាន់ Ballon d’Or ពិតប្រាកដមែន ប៉ុន្ដែមិនមែនផ្លាស់ទៅក្នុងខែមករា ឆ្នំាក្រោយទេ។ 

Eden Hazard

នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិកនេះ បានឆ្លើយទៅនឹងសំណួរមួយដែលសួរថា ប្រសិនបើគេមានឱកាសទៅលេងនៅ La Liga ថាតើរូបគេយល់ឃើញយ៉ាងណាដែរ។

Hazard ឆ្លើយថា៖ «បាទ, វាជាការពិតដែលខ្ញុំចង់ទៅលេងនៅទីនោះ ប៉ុន្ដែមិនមែនក្នុងខែមករា នោះឡើយ»។  

Eden Hazard

Hazard នៅមានកុងត្រាជាមួយក្លិប Chelsea រហូតដល់ឆ្នាំ២០២០ ដែលឲ្យរូបគេរកបានថ្លៃនឿយហត់ប្រមាណ ២០ម៉ឺនផោន ក្នុង១សប្ដាហ៍ ខណៈក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏នេះ ក៏ចង់ឲ្យសាមីខ្លួនចុះកុងត្រាបថ្មីបន្ថែម ដោយកុងត្រានោះ នឹងធើ្វឲ្យគេទទួលបានដល់ទៅ ៣០ម៉ឺនផោន ក្នុង១សប្ដាហ៍។

សូមបញ្ជាក់ថា Lionel Messi និង Cristiano Ronaldo បានឈ្នះជ័យលាភី Ballon d’Or ដល់ទៅ១០ដង (បញ្ចូលគ្នា) ក្នុង៩ដងហើយ ដែលពួកគេឈ្នះក្នុងក្លិបនៃប្រទេសអេស្ប៉ាញ៕  

Ronaldo និង Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]