អុីតាលី៖ ក្លិបសេះបង្កង់ Juventus បានត្រៀមលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញយកខ្សែបម្រើ Aaron Ramsey ពីក្លិបកាំភ្លើងធំ Arsenal នៅពេលបើកទីផ្សារដោះដូរកីឡាករនៅខែ មករា ខាងមុខនេះ។

Aaron Ramsey

បន្ទាប់ពី ខ្សែបម្រើបម្រើឆ្នើមក្រុមជម្រើសជាតិវែលនេះបានបដិសេធមិនបន្តកុងត្រាថ្មីជាមួយក្រុមម្ចាស់ជើងឯកក្របខណ្ឌ Premier League ចំនន ១៣សម័យកាលរួចមក ពេលនេះរូបគេបានក្លាយជាកីឡាករដែលគ្មានកុងត្រានោះទេសម្រាប់រដូវក្តៅឆ្នាំ ២០១៩ នេះ។

ជាមួយគ្នានេះដែរ ក្លិបហង្សក្រហម Liverpool និងក្លិបតោខៀវ Chelsea ក៏កំពុងតែធ្វើការប្រជែងគ្នាយ៉ាងខ្លាំងក្លា ដើម្បីនាំយកអតីតខ្សែបម្រើក្រុម Cardiff City នេះទៅរួមរស់នៅរដូវកាលក្រោយ ខណៈដែលក្លិប Juventus វិញត្រូវបានគេរាយការណ៏ថាបាននឹងកំពុងតែនាំមុខគេ នៅក្នុងការឈានទៅដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយខ្សែបម្រើរូបនេះ នាពេលឆាប់ៗនេះផងដែរ។

ប្រសិនបើ Ramsey ពិតជាចាកចេញពីទឹកដីអង់គ្លេស ហើយវិលទៅចូលរួមជាមួយក្លិបយក្សរបស់អុីតាលីមែននោះ គេអាចនឹងទាមទារថ្លៃនឿយហត់ដល់ទៅ ២៥០,០០០ផោនក្នុងមួយសប្ដាហ៍ឯនោះ បើទោះបីជាគេមិនមានកុងត្រាថ្មីក៏ដោយក៏កីឡាករឆ្នើមរូបនេះនូវតែអាចទទួលបានតម្លៃខ្លួនកប់ពពកដដែល។ 

Aaron Ramsey

គួរឲ្យដឹងថា ក្លិប Liverpool និងក្លិប Chelsea ក៏ចង់នាំយកខ្សែបម្រើ Aaron Ramsey ដើម្បីឲ្យគេអាចស្នាក់នៅទឹកដីអង់គ្លេសជុំក្រុមកគ្រួសារបន្តទៀតបាន ប៉ុន្តែឱកាសបានលេងជាតារាបាល់ទាត់ឆ្នើម Cristiano Ronaldo គឺជាកត្តាមួយដ៏សំខាន់ដែលជម្រុញទឹកចិត្តឲ្យខ្សែបម្រើក្លិប Arsenal នេះចាកចេញទៅលេងនៅអីុតាលី នៅខែ មករា ខាងមុខ៕

Aaron Ramsey
Aaron Ramsey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]