ភ្នំពេញ៖ ថ្ងៃទី ១២ តុលា ២០១៨ ក្រុមហ៊ុនសាមសុងបានធ្វើការដាក់បង្ហាញរូបរាងជាផ្លូវការកំពូលស្មាតហ្វូនដ៏ទាក់ទាញត្រកូល A ស៊េរីរបស់ខ្លួនគឺ Samsung Galaxy A7 & A9 នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានកម្ពុជាផងដែរ។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏បានផ្តល់សិទ្ធិឲ្យដៃគូផ្សព្វផ្សាយបានឃើញ និងធ្វើតេស្តដោយផ្ទាល់ដំបូងគេជាមួយនឹងផលិតផលពិត។

ការដាក់បង្ហាញជាផ្លូវការ Samsung Galaxy A7 & A9

លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

«ស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Galaxy A របស់ក្រុមហ៊ុនសាមសុង ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ឆ្នាំ ២០១៨ នេះ Galaxy A នឹងនៅតែបន្តបង្ហាញខ្លួនទៀតជាមួយរូបរាងថ្មីប្លែក និងកាន់តែពិសេស ដែលអាចឆក់យកចិត្តអ្នកប្រើប្រាស់ ដោយសារតែកំណែប្រែថ្មីដ៏អស្ចារ្យនោះគឺ សមត្ថភាពកាមេរ៉ាតែម្តងដែលឆ្នាំនេះក្រុមហ៊ុនសាមសុងដំឡើងលែនកាមេរ៉ាដល់ទៅ ៣ គ្រាប់សម្រាប់ Galaxy A7 និង Galaxy A9 មានកាមេរ៉ាដល់ទៅ 4 គ្រាប់ឯណោះ»។
ការដាក់បង្ហាញជាផ្លូវការ Samsung Galaxy A7 & A9

លោកបានបន្ថែមថា៖

«សម្រាប់ Galaxy A7 នឹងប្រកាសឲ្យទទួលការកុម្ម៉ង់ទុកមុន (Pre-Order) ចាប់ពីថ្ងៃទី ១៣ ដល់ ២៥ តុលា ឆ្នាំ២០១៨ ដែលមានជម្រើស ៣ ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌មាស ក្នុងតម្លៃត្រឹមតែ $345 តែប៉ុណ្នោះជាមួយនឹងការផ្តល់ជូននូវកាដូបន្ថែមដូចជា Samsung Power bank 1 ដ៏ស្រស់ស្អាតដែលអាចផ្ទុកថាមពលបានរហូតដល់10,000mAh និងបាសបំពងសម្លេង (Speaker) JBL GO2 មួយដ៏កាលីបហើយ អ្នកអាចទទួលបានទូរស័ព្ទនៅថ្ងៃទី ២៨ ដល់ទីថ្ងៃទី ៣០ ខែ តុលា។ សម្រាប់ Galaxy A9 វិញនឹងបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាក្នុងខែវិច្ចិកាខាងមុខនេះ»។
ការដាក់បង្ហាញជាផ្លូវការ Samsung Galaxy A7 & A9

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិខ្លះៗនៃស្មាតហ្វូនដ៏ទាក់ទាញ Galaxy A7 និង Galaxy A9 ដែលអ្នកគួរតែដឹង៖

១/ Galaxy A7

- បំពាក់នូវ RAMទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB
- បំពាក់កាមេរ៉ាក្រោយ៣គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2 + 8MP f/2.4 និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0
- ទូរស័ព្ទដៃ ស៊ីម2
- អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។ 
- ល្បឿនដំណើរការដោយ Octa- Core 2.2 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
- កម្លាំងថ្ម 3,300mAh
- ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)នៅពីចំហៀង
- បទពិសោធន៍សម្លេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក

២/ Galaxy A9

- បំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB
- បំពាក់កាមេរ៉ាក្រោយ4គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2+10MP Tele/F2.4 + 8MP ultra wide f/2.4 និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0
- ទូរស័ព្ទដៃ ស៊ីម2
- អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
- ល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
- កម្លាំងថ្ម 3,720mAh
- ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)
- បទពិសោធន៍សម្លេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក

សូមប្រញាប់ឡើង មកក្លាយជាម្ចាស់នៃស្មាតហ្វូនដ៏ទាក់ទាញនេះភ្លាមទៅ......កុំឲ្យឱកាសនេះកន្លងផុតទៅ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ1800 20 3232 ៕ 

Samsung Galaxy A7 និង A9
Samsung Galaxy A7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]