បរទេស៖ អ្នកលេងក្នុងទ្រុងមិនដែលចាញ់ Khabib Nurmagomedov បានព្រមានទៅដល់ UFC ថា ខ្លួននឹងចេញពីស្ថាប័នមួយនេះ ប្រសិនបើពួកគេធើ្វការពិន័យដល់បងប្អូនរបស់គេឈ្មោះ Zubaira Tukhugov ក្រោយពីបុគ្គលនេះ ដាល់ចំមុខ Conor McGregor អំឡុងប្រតាយប្រតប់គ្នាក្រោយចប់ការប្រកួតថៃ្ងមុន។ 

Khabib Nurmagomedov

ជើងឯក UFC ទម្ងន់ស្រាលនេះ បានបំបាក់កីឡាករមុខឌឺ Conor McGregor ក្នុងព្រឹត្ដិការណ៍ UFC 229 កាលពីថៃ្ងសៅរ៍កន្លងទៅ ដោយឲ្យកីឡាករសញ្ជាតិអៀរឡង់នេះ ធើ្វការសុំចុះចាញ់ ក្រោយពីរូបគេប្រើក្បាច់ឃ្លេករ ក្នុងទឹកទី៤។

ក្រោយពីការប្រកួតបញ្ចប់ភ្លាម Khabib បានហក់រំលងសំណាញ់ទ្រុង រួចក៏ស្ទុះទៅវ៉ាយក្រុមរបស់ Conor ដែលធើ្វឲ្យមានការផ្ទុះជាអំពើហិង្សាមួយភ្លេតផងដែរ ដោយក្នុងនោះក៏មានកីឡាករ Zubaira Tukhugov ចូលរួមផងដែរ។  

ផ្ទុះជាអំពើហិង្សាថៃ្ងមុន

ក្រោយបញ្ហានោះបានបញ្ចប់ កីឡាករសញ្ជាតិរុស្ស៊ី ក៏បានធើ្វការសុំទោសអំពីទង្វើរបស់ខ្លួន ប៉ុន្ដែរូបគេក៏បានលើកឡើងដែរថា អំពើដែលគេធើ្វនេះគឺមិនស្មើនឹង McGregor វាយប្រហាររថយន្តក្រុងរបស់គេកាលពីខែមេសា នោះទេ។

ក្រោយពីចេញសេចក្ដីប្រកាសថា UFC នឹងធើ្វការពិន័យដល់កីឡាករ Zubaira Tukhugov កីឡាករដែលមិនទាន់ស្គាល់ពាក្យថាចាញ់ Khabib បានបង្ហោះសារមួយក្នុងបណ្ដាញសង្គមថា៖

Zubaira Tukhugov
Khabib បំបាក់ Conor
Conor McGregor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]