ព្រះវិហារ៖ ទំនាក់ទំនងស្នេហា រវាងតារាចម្រៀងប្រចាំ ផលិតកម្ម រស្មីហង្សមាស លោក នី រតនា និងអនាគត ភរិយារបស់ខ្លួន ពិតជាមានភាពផ្អែមនឹងគ្នាខ្លាំងណាស់ ព្រោះកន្លងមក តារាចម្រៀងសម្ដីផ្អែមរូបនេះ តែងតែឆ្លៀតពេលនាំគ្រួសារទាំងសងខាង ធ្វើដំណើរកម្សាន្តក្នុងស្រុក ជាញឹកញាប់ផងដែរ។

ជាក់ស្ដែង កាលពីម្សិលមិញ លោក នី រតនា តារាចម្រៀងដែលជាម្ចាស់បទ​«ប្រពន្ធអូនលំបាកហើយ» បានបង្ហោះ ពីដំណើរកម្សាន្តដ៏មានសុភមង្គល ក្នុងគណនីផ្លូវការរបស់ខ្លួន នៅលើទឹកដី ក្នុងខេត្ត ព្រះវិហារ ជាមួយនឹងគូដណ្ដឹង។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ គ្រប់ពេលដែលលោក ចំណាយនៅជាមួយគ្នានោះ តែងតែបញ្ចេញ នូវរូបភាពបែបស្វីតៗជាច្រើនសន្លឹក ដែលជាហេតុធ្វើឲ្យបណ្ដាហ្វេនជាច្រើន ចង់លើសជាតិស្ករក៏ថាបាន។

គួររម្លឹកផងដែរថា នេះមិនជាលើកទីមួយនោះទេ ដែលពួកគេតែងតែ ផ្ដល់ភាពផ្អែមល្ហែមឲ្យគ្នាបែបនេះ ឲ្យតែលោក នី រតនា ទំនេរពីការងារសិល្បៈ គឺពួកគេ តែងមានដំណើរកម្សាន្ត ជាមួយគ្រួសាររបស់ខ្លួនជានិច្ច៕

ដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖  

លោក នី រតនា ជាមួយនឹងគូដណ្ដឹង
លោក នី រតនា ជាមួយនឹងគូដណ្ដឹង
លោក នី រតនា ជាមួយនឹងគូដណ្ដឹង
លោក នី រតនា ជាមួយនឹងគូដណ្ដឹង
លោក នី រតនា ជាមួយនឹងគូដណ្ដឹង
លោក នី រតនា ជាមួយនឹងគូដណ្ដឹង
លោក នី រតនា ជាមួយនឹងគូដណ្ដឹង
លោក នី រតនា ជាមួយនឹងគូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា