បរទេស៖ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានផ្ដួលក្រុមជម្រើសជាតិប៉ូឡូញនៅក្នុងលទ្ធផល ៣-២ ទាំងលំបាក ក្រោយពីពួកគេបានអវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo សម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League កាលពីយប់មិញនេះ។

ក្រុមជម្រើសជាតិព័រទុយហ្គាល់

បន្ទាប់ពី ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបសេះបង្កង់ Juventus នេះបានធ្វើការស្នើសុំទៅកាន់គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos ដើម្បីដកខ្លួនពីក្រុមជម្រើសជាតិមួយរយៈរួចមក ពេលនេះក្រុមម្ចាស់ពានរង្វាន់ Euro 2016 ខាងលើនេះបានចាប់ផ្តើមបន្តយុទ្ធនារបស់ពួកគេដោយត្រូវធ្វើការប្រកួតតតាំងគ្នាជាមួយក្រុមម្ចាស់កីឡដ្ឋាន Silesian ជាបន្តទៀត ហើយជាលទ្ធផលពួកគេអាចបំបាក់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៣-២ នៅក្នុងពានរង្វាន់ UEFA Nations League កាលពីយប់មិញនេះផងដែរ។

ក្រុមម្ចាស់ផ្ទះ ជាអ្នកបើកការនាំមុខទៅលើក្រុមភ្ញៀវមុន នៅក្នុងនាទីទី ១៨ដោយខ្សែប្រយុទ្ធ Krzysztof Piątek ខណៈពេលដែលក្រុមភ្ញៀវក៏បានវាយបកយកជ័យជម្នះវិញដល់ទៅ ៣គ្រាប់គឺធ្វើបាននៅនាទីទី ៣១ ដោយខ្សែប្រយុទ្ធ André Silva, នាទីទី ៤២ ដោយខ្សែការពារ Kamil Glik (ស៊ុតចូលទីខ្លួនឯង) និងនាទីទី ៥២ ដោយខ្សែបម្រើប្រយុទ្ធ Bernardo Silva ។

ជាមួយគ្នានេះដែរ ក្រុមម្ចាស់ផ្ទះក៏បានដាក់សម្ពាធទៅលើក្រុមភ្ញៀវយ៉ាងខ្លាំងនៅចុងម៉ោងរហូតដល់ពួកគេអាចស៊ុបញ្ចូលទីតាមបាន ១គ្រាប់មកវិញ ពោលគឺនៅនាទីទី ៧៧ ដោយខ្សែបម្រើ Jakub Błaszczykowski ដែលបានប្តូរចូលជំនួសកីឡាករ Mateusz Klich នៅនាទីទី ៦៣។

Krzysztof Piątek
André Silva
Jakub Błaszczykowski

គួរឲ្យដឹងថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវបន្តដំណើរទៅសួរសុខទុក្ខក្រុមជម្រើសជាតិស្កុតឡេន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី ១៤ ខែ តុលា ខាងមុខនេះ ដោយមិនមានវត្តមានរបស់កីឡាករ Cristiano Ronaldo ចូលរួមនៅក្នុងការប្រកួតខាងលើនេះនោះទេ៕

ក្រុមជម្រើសជាតិព័រទុយហ្គាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]