ភ្នំពេញ៖ កាលពីជាងកន្លះឆ្នាំកន្លងទៅ ខ្មែរឡូត ធ្លាប់បានចុះផ្សាយម្តងរួចមកហើយ ពីសម្រស់កូនស្រីរបស់អ្នកនាង កែវ ស្រីនាង ដែលជាតារាសម្តែងដ៏ឆ្នើមម្នាក់ ដោយក្នុងនោះ ព័ត៌មានបានចុះផ្សាយថា កូនស្រីបង្កើតរបស់អ្នកនាងធំពេញវ័យហើយ ក៏ប៉ុន្តែបែរជាមានមុខមាត់កាត់ទៅរកប្តីរបស់នាង ច្រើនជាងនាងទៅវិញ

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះវិញ កូនស្រីរបស់អ្នកនាង សុខ ស្រីនាង បានបង្កការភ្ញាក់ផ្អើលដល់សំណាក់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាង សុខ ស្រីនាង ម្តងទៀតហើយ នៅពេលឃើញនាងបង្ហោះរូបកូនស្រីជាមួយមុខមាត់Make Up និងការតែងខ្លួនប្លែកជាងមុន។

ក្នុងនោះដែរ មហាជនបានចាប់អារម្មណ៍ថា នៅពេលដែលកូនស្រីរបស់ស្រីនាង ផាត់មុខបែបនេះ នាងបែរជាមុខមាត់ដូចទៅនឹងម្តាយរបស់ខ្លួន  ខុសប្លែកពីពេលមិនទាន់ផាត់មុខ។

ទោះជាយ៉ាងណាក្តី នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើ់លមួយ ដែលធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ ព្រោះថាកូនស្រីរបស់ស្រីនាង បែរជាមានសម្រស់ស្រស់ស្អាតដូចម្តាយ នៅពេលដែល Make Up រួចទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កែវ ស្រីនាង
កូនកែវ ស្រីនាង ពេលផាត់មុខរួច
កូនកែវ ស្រីនាង ពេលផាត់មុខរួច
កូនកែវ ស្រីនាង ពេលផាត់មុខរួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង