ភ្នំពេញ ៖ ថៅកែរថយន្ដក្រុងមួយរូប ដែលជិះរថយន្ដលុច្សស៊ីស៥៧០ ដឹកស្រីដើរ លេងត្រូវបានស្រីស្នេហ៍ម្នាក់ទៀត ដែលជិះ រថយន្ដលុច្សស៊ីស ៣០០ឃើញ បើកដេញ បុកតាំងពីម្ដុំស្ដុបដេអិន រហូតដល់បុរីសុភ មង្គល បណ្ដាលឱ្យខូចខាតរថយន្ដអស់មួយ ចំនួន រួចហើយក៏បើកយកទៅជួសជុលដោយ ខ្លួនឯងបាត់ទៅ ដោយមិនហ៊ានប្ដឹងសមត្ថ កិច្ចនោះទេ ព្រោះខ្លាចខ្មាសគេ ។

ហេតុការណ៍ថៅកែរថយន្ដក្រុង ត្រូវស្រី ស្នេហ៍បើករថយន្ដដេញបុកធ្វើឱ្យផ្អើលគេ ឯងទាំងយប់នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ នៅតាមដង ផ្លូវជាតិលេខ ៦អា ចំណុចមុខបុរីសុភមង្គល ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជ ធានីភ្នំពេញ ។ អ្នកឃើញហេតុការណ៍បាន ឱ្យដឹងថា កាលពីយប់មុនកើតហេតុគេឃើញ ថៅកែរថយន្ដក្រុងម្នាក់ ដែលជាជនជាតិ ឥស្លាម បានបើករថយន្ដលុច្សស៊ីសស៊េរី ៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2Q 006... បានដឹកស្រីក្មេងម្នាក់តាមផ្លូវកម្ពុជាក្រោម ពីលិចទៅកើត។លុះបើកមកដល់ស្ដុបដេអិន ស្រាប់តែមានរថយន្ដលុច្សស៊ីស ស៊េរី RX 300 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q 219... ដែលគេស្គាល់ឈ្មោះ រី បានបើក ដេញតាមបុកពីក្រោយ ហើយរថយន្ដរបស់ ថៅកែរថយន្ដក្រុង បានបើករត់រហូតឆ្លង ស្ពានជ្រោយចង្វារដល់មុខបុរីសុភមង្គល ស្រាប់តែរថយន្ដលុច្សស៊ីស RX 300 បើកដេញទាន់ហើយបុកពីក្រោយតែម្ដង ធ្វើឱ្យ រថយន្ដលុច្សស៊ីស ៥៧០ ខូចខាតបន្ដិចបន្ដួច ហើយក៏កើតការផ្អើលឆោឡោតែម្ដងទៅ ។ ក្នុងនោះគេឃើញសមត្ថកិច្ចចុះទៅអន្ដរាគមន៍ ផងដែរ ។ ប៉ុន្ដែ ក្រោយមកពួកគេក៏សម្រប សម្រួលគ្នា ហើយបើកចេញរៀងៗខ្លួនទៅ ដោយមិនមានការប្ដឹងផ្ដល់គ្នាអ្វីនោះទេ ទំនងជាខ្លាចខ្មាសគេ។ ចំណែករថយន្តស្រីស្នេហ៌នោះ ក្រោយកើតហេតុបានបើក រថយន្ដរបស់ខ្លួន យកទៅចូលការ៉ាស់ជួស ជុលមួយកន្លែងនៅម្ដុំរង្វង់មូលទួលគោក បាត់ទៅ ។

ប្រភពព័ត៌មានពីអ្នកធ្លាប់ស្គាល់លោក ថៅកែរថយន្ដក្រុង បានបង្ហើបឱ្យដឹងថា លោកថៅកែរថយន្ដក្រុងរូបនេះ ជាមនុស្ស ពូកែបំផុតរឿងស្រីញីក្រៅផ្ទះ រហូតភ្លេច អស់ប្រពន្ធកូនទៀតផង ហើយអារឿងស្រី ច្រើននេះកន្លងមក ក៏ឧស្សាហ៍មានជម្លោះ ជាញឹកញាប់ផងដែរ។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

រូបភាពតំណាងឡាន Lexus 570 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]