បារាំង៖ ជើងឯកពានរង្វាន់ពិភពលោកឆ្នាំ២០១៨ បារាំង បានប្រកួតត្រឹមស្មើទល់នឹងក្រុមជម្រើសជាតិអ៊ីស្លង់ក្នុងដីខ្លួនឯង កាលពីយប់មិញក្នុងលទ្ធផល ២-២ នៃការប្រកួតមិត្ដភាពអន្ដរជាតិ។ 

Pogba

ចាប់ផ្ដើមតង់ទី១ ក្រុមទាំង២ ហាក់សម្រុកគ្នាទៅវិញទៅមក និងមានឱកាសទាត់ល្អរៀងៗខ្លួន ប៉ុន្ដែធើ្វមិនបានសម្រេច។ ឈានចូលដល់នាទី៣០ កីឡាករ Bjarnason ជាអ្នកបំបែកពងមាន់ឲ្យក្រុមភ្ញៀវមុន ដោយការតែតបាល់ពីជ្រុង ធើ្វឲ្យអ៊ីស្លង់នាំមុខបារាំង ១-០ ពេលបញ្ចប់វគ្គទី១។

ចូលដល់វគ្គទី២ អ៊ីស្លង់នៅតែបន្ដរកគ្រាប់បាល់ទី២បាន ដោយកីឡាករ Arnason នៅនាទី៥៨។ បារាំង បានធើ្វការដាក់សម្ពាធ និងសម្រុកជាច្រើនលើករហូតតាមបាន១គ្រាប់ ដោយការធើ្វឲ្យចូលទីខ្លួនឯងរបស់ខែ្សការពារក្រុមអ៊ីស្លង់ ខណៈ១គ្រាប់តាមស្មើគឺធើ្វបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ដោយខែ្សប្រយុទ្ធវ័យក្មេង Mbappe។

ចប់ការប្រកួត ក្រុមជើងឯក World Cup ២សម័យ បារាំង ប្រកួតស្មើយ៉ាងលំបាកទល់នឹងក្រុមជម្រើសជាតិអ៊ីស្លង់ ដោយលទ្ធផល ២-២៕  

France 2 - 2 Iceland
France 2 - 2 Iceland
France 2 - 2 Iceland
France 2 - 2 Iceland
France 2 - 2 Iceland
France 2 - 2 Iceland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]