ថៃ: កាលពីពេលម្សិលមិញនេះ​ Sopidnapa ដែលជាតារាសម្តែងស្រីជើងចាស់ បានបង្ហោះនូវរូបភាពមួយសន្លឹក ដោយបានបង្ហាញឲ្យឃើញពីទូរដាក់ស្បែកជើងរបស់នាង នៅក្នុងផ្ទះ ដែលច្រើនសន្ធឹកសន្ធាប់ អាចបើកជាហាងបានទៅហើយ។

Sopidnapa

ជាមួយគ្នានោះដែរ សម្រាប់ស្បែកជើង ប្រមាណជាង ៥០ គូខាងលើនេះ ក៏ត្រូវបានចំណាយអស់ទឹកប្រាក់ជាច្រើនរាប់សែនបាត នៅក្នុងមួយគូៗ ផងដែរ។ ជាពិសេសទៅទៀត ចំពោះស្បែកជើងទាំងអស់នេះ ក៏ជាការចំណាយផ្ទាល់ខ្លួន របស់នាង សម្រាប់ធ្វើការសម្តែង និងចូលរួមកម្មវិធីតូច ធំ នានា នៅក្នុងសង្គម ត្រឹមតែរយៈពេល ១ឆ្នាំ តែប៉ុណ្ណោះ។​

Sopidnapa

ហើយ​ វាក៏ជាការបង្ហាញឲ្យឃើញថា នាងពិតជាមនុស្សស្រី ដែលស្រលាញ់ និងចូលចិត្តការលេងម៉ូតស្បែកជើង គ្រប់ពណ៌ គ្រប់ប្រភេទ ពិតមែន ព្រោះថា ថ្វីបើ ស្បែកជើងទាំងអស់នេះ នាងបានទិញវា អស់លុយជាច្រើនសែនបាត ប៉ុន្តែ នាងក៏នៅតែពាក់ពួកវា ត្រឹមតែ ២ ទៅ ៣ ដង ផងដែរ៕

ទស្សនារូបភាពរបស់នាង ទាំងអស់គ្នា:

Sopidnapa និងស្វាមី
Sopidnapa និងស្វាមី
Sopidnapa និងក្រុមគ្រួសារ
Sopidnapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]