បារាំង៖ ក្រោយពីបាត់មុខយូរ តារាសម្តែងស្រីដ៏ឆ្នើម នាង Dee Hsu បានបង្ហាញមុខជាថ្មី លើឆាកបង្ហាញមុខអន្តរជាតិ Paris Fashion Week កាលពីថ្មីៗនេះ។

ដោយក្នុងនោះ តារាស្រីវ័យជិត៤០ឆ្នាំរូបនេះ បានធ្វើឲ្យ មហាជនមានការភ្ញាក់ផ្អើលមិនតិចទេ លើឈុតសម្លៀកបំពាក់របស់នាងមួយឈុត ដែលខុសប្លែកពី តារាដទៃយ៉ាងខ្លាំង។ ព្រោះថា ឈុតរបស់នាង ស្តើងខ្លាំង ត្រង់បរិវេណក្រោម ដែលឆ្លុះដល់ខាងក្នុង ហើយអ្វីដែលសំខាន់ គឺបានលេចចេញ នូវខោក្នុងពណ៌ឆើតស្រស់ ដូចខោកូនក្មេង។

ជាមួយគ្នានោះដែរ ក៏មានមនុស្សជាច្រើន មានការអស់សំណើច និងឆ្ងល់ថា ឆាកអន្តរជាតិធំយ៉ាងនេះ បែរជានាង តែងខ្លួនបែបនេះទៅវិញ ដែលមើលទៅពិតជាមិនសាកសម ក្នុងការស្លៀកយ៉ាងដូច្នោះ ទាល់តែសោះ។

ប៉ុន្តែក៏មានហ្វេនមួយចំនួន បានចេញមុខជួយនាងផងដែរ ដោយថា ឈុតរបស់នាង ជាឈុតប្រ៊េនម៉ូតថ្មី ដែលទើបតែចេញតែប៉ុណ្ណោះ ហើយវាជាឈុតទាំងអស់ របស់ប្រ៊េននេះ ដែលមានទាំងខោក្នុង ផងដែរ មិនមែននាង ស្លៀកឲ្យចេញខោក្នុងបែបនេះនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

តោះទៅមើលឈុតរបស់នាង ទាំងអស់គ្នា៖

ម៉ូតរ៉ូបនាង Dee Hsu
ម៉ូតរ៉ូបនាង Dee Hsu
ម៉ូតរ៉ូបនាង Dee Hsu
ម៉ូតរ៉ូបចេញថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]