កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីម្នាក់របស់ TVB បានបូជាខ្លួនប្រាណយ៉ាងខ្លាំង ក្នុងការថតរឿងមួយ ដែលនៅក្នុងនោះ មានវគ្គចាប់រំលោភ ដែលធ្វើឲ្យនាងមានអារម្មណ៍ ព្រឺព្រួចមិនធម្មតានោះទេ។

តារាស្រីដែលមានឈ្មោះថា Samantha Ko ដែលជាតារាទើបនឹងរះ នៅក្នុងវិស័យសិល្បះរបស់ហុងកុង បាននិយាយរៀបរាប់ថា នៅក្នុងសាច់រឿង Friendly Fire នាងត្រូវបានតម្រូវឲ្យថត ក្នុងវគ្គចាប់រំលោភ ដែលមានរយៈពេល ៣០ វិនាទី។ តែទោះជាយ៉ាងណា នាងមិនបានខ្លាចរអា សម្រាប់ឈុតនេះនោះទេ តែនាងគ្រាន់តែមានអារម្មណ៍ថា ភ័យបន្ដិចចន្ដួចប៉ុណ្ណោះ ដោយសារតែនាងត្រូវដោះខោអាវទាំងអស់ បិតបាំងតែចំនុចពិសេសប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត សម្រាប់វគ្គនេះ នាងបានថតយកនូវរូបភាពឲ្យឪពុកម្ដាយរបស់នាងមើល ហើយប្រាប់ពីសាច់រឿងទាំងអស់នេះ ដែលម្ដាយឪពុកនាងមិនការខឹងសម្បារអ្វីនោះទេ។

ចំពោះអ្នកដឹកនាំវិញ បាននិយាយថា ក្នុងវគ្គរំលោភនេះ លោកបានធ្វើត្រឹមត្រូវទៅតាមច្បាប់ ខ្សែភាពយន្ដរបស់ហុងកុង ដែលទាំងនេះមិនបំពានច្បាប់អ្វីនោះទេ។

ទោះជាយ៉ាងណាសម្រាប់ វគ្គនេះត្រូវបានសាធារណៈជនលើកមកនិយាយ ដោយសារតែការរំលោភនេះ ហាក់ដូចជាសាហាវពេក។

តើក្នុងនាមជាតារាស្រីពិតជាតម្រូវ ឲ្យមានការលះបង់បែបនេះ មែនទេ? 



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]