អាមេរិក ៖ បណ្ដាញសារព័ត៌មានអន្តរជាតិ ទើបតែបានបញ្ជាក់ថា នាង Selena Gomez ដែលជាតារាចម្រៀងអាមេរិក ដ៏ល្បីឈ្មោះ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ខណៈដែលទើបតែរកឃើញថា នាងមានជម្ងឺផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយថា នាង Selena បានសម្រាកនៅក្នុងមន្ទីរពេទ្យ ជាលើកទៅ ២ហើយ ក្នុងរយៈពេល មិនប៉ុន្មានសប្ដាហ៍មកនេះ។

រូបភាព Selena Gomez

ចំពោះលើកទី ២នេះដែរ គឺធ្ងន់ធ្ងរជាងលើកដំបូង ដោយសារតែនាង បានទទួលរងនូវ សម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ រហូតដល់ថ្នាក់ដួលសន្លប់តែម្ដង។ 

បើតាមប្រភពព័ត៌មាន បានបញ្ជាក់ថា Selena មានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ គឺដោយសារគ្រាប់ឈាមក្រហមរបស់នាងធ្លាក់ចុះ ក្រោយពីការវះកាត់ក្រលៀនរួច។ 

រូបភាព Selena Gomez

នៅពេលដែលនាង មានសភាពខុសប្រក្រតី ក្រុមគ្រួសារ បានបញ្ជូននាងទៅមន្ទីរពេទ្យ ដែលស្ថិតក្នុងក្រុង Los Angeles ភ្លាមៗ។ ប៉ុន្តែក្រោយពី ទទួលបានការព្យាបាល មិនទាន់បានប៉ុន្មានផង នាង Selena ស្រាប់តែចង់ចេញពីពេទ្យ ដោយមិនរង់ចាំ ការអនុញ្ញាតពីគ្រូពេទ្យឡើយ។ ពោលគឺ នាងមានសភាព ភ័យស្លន់ស្លោ រហូតដល់ថ្នាក់ យកដៃទាញបំពង់សេរ៉ូមចេញ ថែមទៀតផង។ 

រូបភាព Selena Gomez

យ៉ាងណាមិញ បច្ចុប្បន្ននាងកំពុងស្ថិតក្រោម ការតាមដានពីក្រុមគ្រូពេទ្យ ជំនាញផ្នែកចិត្តសាស្ត្រ កម្រិតធ្ងន់ធ្ងរនៅឡើយ ដូច្នេះនៅមិនទាន់មាន ការសន្និដ្ឋានច្បាស់ការណាមួយ ដែលអាចបញ្ជាក់បាន ពីស្ថានភាពសុខភាព របស់នាងនៅពេលនេះឡើយ៕

រូបភាព Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]