ខេត្តកំពង់ធំ ៖ ហេតុការណ៍​អ​ន្ទឹ​តម្នាក់​គាំងបេះដូង​ស្លាប់​នៅ​លើ​ផ្ទះ​គូ​ដណ្តឹង​បន្ទាប់​ពី​រួមរ័ក​ជាមួយ​នាង​រួច​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥​និង​១០​នាទី​ព្រឹក ថ្ងៃ​១១ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយស ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ្ឌ អធិការរង​នគរបាល​ស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា ករណី​បុរស​ម្នាក់​គាំងបេះដូង​ស្លាប់​ខាងលើ​នេះ​ជន​រង​គ្រោះ​ឈ្មោះ ហ៊​ន ហ៊​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទើបតែ​សឹក រស់នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ពពក ស្រុក​ស្ទោង ។

បើ​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ យ.ស.ខ ត្រូវជា​គូ​ដណ្តឹង​របស់​សព នាង​រស់នៅ​ភូមិ​ស្វាយស ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង បាន​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែតុលា រូប​នាង និង​គូ​ដណ្តឹង​ដែល​ជា​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ឡើង​គេហដ្ឋាន​របស់​បងប្អូន ស្ថិត​នៅ​ក្នុងភូមិ​ចេក ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង នៅ​ពេល​ចេញ​មក​វិញ​ក៏​នាំ​គ្នា​ទៅ​ដេក​នៅផ្ទះ​របស់​នាង ។

លុះដល់​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ ខ្លួន និង​គូ​ដណ្តឹង​ក៏​បាន​រួម​ភេទ​ជា​មូ​យ​គ្នា​បាន​ម្តង ហើយ​ក៏​ដេក​និយាយ​គ្នា​លេង​បាន​មួយសន្ទុះ​ដល់​ម៉ោង​ប្រហែល​៥​ទៀប​ភ្លឺ ស្រាប់តែ​គូ​ដណ្តឹង​របស់​នាង​ប្រាប់​ខ្លួន​ថា «​សូម​អូន​ជួយ​ច្របាច់ និង​រឹត​ពោះ​ឲ្យ​បង​បន្តិច​មក​» ឮ​ដូច្នេះ​នាង​ក៏​ងើប​រឹត​ពោះ​ឲ្យ​បាន​បន្តិច បន្ទាប់​មក​ក៏​ឮ​សូរ​សំលេង​ត្រក​ៗ ភ្នែក​ឡើង​បញ្ឈ នាង​ក៏​ស្រែកហៅ​ម្តាយ​នាង និង​បងស្រី​ឲ្យ​មក​ជួយ​ធ្វើ​ចលនា​បេះដូង​ឲ្យ និង​បាន​តាម​គ្រូពេទ្យ​មក​ជួយ​សង្គ្រោះ​តែ​គួរ​ឲ្យ​អនិច្ចា និង​រន្ធត់​ចិត្ត​ណាស់ នៅ​ពេល​ដែល​គ្រូពេទ្យ​មក​ដល់​ពិនិត្យ​រួច​ប្រាប់​ថា គូរ​ដណ្តឹង​របស់​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ចំណែក​ឈ្មោះ ហ៊​ន ហាក់ ត្រូវជា​បងប្រុស​បង្កើត​សព​ប្រាប់​ថា ប្អូនប្រុស​ខ្លួន​កន្លង​មក​ធ្លាប់​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ និង​មាន​ជំងឺ​បេះដូង​កាល​នៅ​បួស​ជា​សង្ឃ​ទើប​សឹក​មក​ព្យាបាល​បាន​ប្រហែល​មួយ​ឆ្នាំ ហើយ​ក៏​មក​ដណ្តឹងប្រពន្ធ​នៅ​ភូមិ​កើតហេតុ​ខាងលើ​នៅ​ពុំ​ទាន់​ជា​ដាច់​ពី​ជំងឺ​នោះ​ទេ ។

ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ​បច្ចេកទេស​ខេត្ត លោក​វេជ្ជបណ្ឌិត​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​បច្ចេក​ទេ​ល​ស្រុក លោក​មេ​ភូមិ មេ​ប៉ុស្តិ៍ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​សព ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ​ពិតជា​ស្លាប់​ដោយសា​ជំងឺ​គាំងបេះដូង​ពិតប្រាកដ​មែន ក៏​ប្រគល់​ជូន​ក្រុម​គ្រូ​សារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]