អង់គ្លេស៖ គំនូរជាផ្នែកមួយនៃសិល្បៈដែលអាចបង្កើតឡើងលើផ្ទៃខុសៗគ្នាដូចជា ក្រដាស ក្រណាត់ ជញ្ជាំងអគារ វត្ថុរាវ (កាហ្វេ តែ។ល។) និងលើវត្ថុផ្សេងៗទៀត ទៅតាមភាពច្នៃប្រឌិតនិងសមត្ថភាពរបស់អ្នកគូរ ឬវិចិត្រករនីមួយៗ។ 

គំនូរលើឆ្នេរ

ជាក់ស្តែង ថ្មីៗនេះ គំនូរលើឆ្នេរខ្សាច់ប្លែកៗជាច្រើនបានផុសឡើងលើឆ្នេរនៅតំបន់ Pembrokeshire ប៉ែកខាងត្បូងនៃប្រទេស Wales។ ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យទាំងនេះបានលេចជារូបរាងឡើងក្រោមស្នាដៃរបស់វិចិត្រករក្នុងស្រុកឈ្មោះ Marc Treanor ដោយយកលំនាំតាមរូបក្នុងចម្ការពោត ឬស្រូវសាលី ដែលយូរៗម្តងផុសចេញជារូបប្លែកៗទៅតាមខ្យល់បក់។

វិចិត្រករដៃឯកខាងលើបានប្រាប់ជំហានសំខាន់ៗ៣ ក្នុងការបង្កើតគំនូរលើឆ្នេរដ៏ឥតខ្ចោះ៖

១. គូររូបទាំងនោះនៅផ្ទះជាមុន លើក្រដាស

២. ទៅឆ្នេរសមុទ្រ ដោយមានរនាស់ជាប់នឹងដៃ រួចចាប់ផ្តើមគូរ (ពេលទឹកនាច)

៣. ឡើងទៅទីខ្ពស់ដែលមើលឃើញគំនូរបានស្អាតបំផុត។

ក្រោយបង្កើតស្នាដៃរួច លោក Treanor បានត្រឹមមើលគំនូររបស់ខ្លួនត្រូវលេបទៅវិញដោយទឹករលកនៅពេលទឹកជោរប៉ុណ្ណោះ ប៉ុន្តែគាត់បានបញ្ជាក់ថាគ្រប់ដំណាក់កាលសុទ្ធសឹងជាបទពិសោធន៍នៃជីវិត។ ទោះយ៉ាងណា លោកបានពន្លយមួយឃ្លាដ៏មានន័យថា “តាមពិតទៅ វាជារឿងល្អដែលសុខចិត្ត លះបង់អ្វីដែលចាំបាច់ត្រូវអភិរក្ស ហើយបណ្តោយឱ្យវានៅមានរូបរាងក្នុងរយៈពេលមួយដែលវាអាចនៅបានទៅចុះ។”

យ៉ាងណាមិញ ពាក់ព័ន្ធនឹងសោភ័ណភាពលើឆ្នេរនេះដែរ បើមានការបង្កើតគំនូរស្រដៀងគ្នានេះ ប៉ុន្តែធ្វើយ៉ាងណាឱ្យវានៅរក្សាទ្រង់ទ្រាយបានដូចជារូបចម្លាក់ជាដើម នៅតាមតំបន់ឆ្នេរកម្ពុជាមួយចំនួនដែលកំពុងបាត់បង់ភាពទាក់ទាញបន្តិចម្តងៗនោះ ប្រហែលជាអាចស្តារប្រជាប្រិយភាពឡើងវិញបានមួយកម្រិតផងដែរ៕ 

គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor
គំនូរលើឆ្នេររបស់លោក Treanor

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]