កូរ៉េ៖ ក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េលើកនេះ តារាសម្តែងស្រីរាងតូចល្អិត Gubgib ក៏បានឆ្លៀតទៅវះកាត់កែសម្ផស្សរបស់ខ្លួនជាថ្មីផងដែរ ដោយនាងបានទៅធ្វើច្រមុះបន្ថែមបង្កើនភាពស្រស់ស្អាតដែលមានស្រាប់។

ក្នុងនោះបន្ទាប់ពីថែរក្សាអស់រយៈពេលជាង ១ សប្តាហ៍កន្លងមក ថ្ងៃនេះតារាសម្តែងស្រី Gubgib ក៏បានដាច់ចិត្តបើកបង្ហាញ នូវរូបសម្រស់ច្រមុះថ្មីរបស់ខ្លួន។

ដោយតាមរយៈរូបភាពប៉ុន្មានសន្លឹករបស់នាង ដែលបានបង្ហោះនៅលើបណ្តាញអ៊ីនស្តារក្រាម បានបង្ហាញឱ្យឃើញថា ច្រមុះ Gubgib មានសភាពកាន់តែស្រស់ស្អាត និងខ្ពស់ជាងមុនទ្វេដង។

ហើយអ្នកគាំទ្រជាច្រើននាក់ក៏បាននាំគ្នាសរសើរនាងផងដែរថាមានមុខប្លែកជាងមុនក្រោយពេលទៅធ្វើច្រមុះថ្មីនេះរួច ព្រមទាំងសរសើរថា តារាស្រី Gubgib ពិតជាមានភាពក្លាហានដែលហ៊ានបើកចំហពីរឿងខ្លួនទៅធ្វើច្រមុះថ្មី ដោយមិនខ្លាចពាក្យរិះគន់ពីមហាជនទូទៅ៕

ទស្សនារូបភាពខាងក្រោម៖   

Gubgib នៅកូរ៉េ
Gubgib នៅកូរ៉េ
Gubgib នៅកូរ៉េ
Gubgib នៅកូរ៉េ
Gubgib នៅកូរ៉េ
Gubgib ពេលធ្វើច្រមុះ
Gubgib បង្ហាញច្រមុះថ្មី
Gubgib បង្ហាញច្រមុះថ្មី
Gubgib បង្ហាញច្រមុះថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]