កូរ៉េខាងត្បូង ៖ សម្រាប់តារាល្បីៗនៅកូរ៉េ គឺសុទ្ធសឹងតែ ចៀសមិនផុតពី ការចាប់គូ ដោយក្រុមអ្នកគាំទ្រមួយចំនួនតូច ដែលចង់ឲ្យតារាដែលខ្លួន ស្រលាញ់ចូលចិត្ត ហើយគិតថាសាកសមនឹងគ្នា បានក្លាយជាសង្សានឹងគ្នា។ ប៉ុន្តែជាក់ស្ដែង គូស្នេហ៍ដែលបាន អ្នកគាំទ្រ គិតថាសាកសមនឹងគ្នាទាំងនោះ ភាគច្រើនគឺទាក់ទងគ្នា មិនបានយូរឡើយ។

ចំណែកក្រុមអ្នកគាំទ្រ មួយចំនួនផ្សេងទៀតវិញ ពួកគេមានចំណូលចិត្ត ចូលចិត្តតាមដាន និងវិភាគ តាមសម្ដី និងកាយវិការ របស់តារាល្បីៗ ថាតើពួកគេ មានចំណាប់អារម្មណ៍ ឬចូលចិត្ត តារារូបណា ជាពិសេស។

ខាងក្រោមនេះ គឺជារឿងដែល អ្នកគាំទ្រជាច្រើនបានដឹង តាមរយៈការសង្កេតរបស់ពួកគេ នៅពេលដែលតារាល្បីៗទាំងនេះ បង្ហាញភាពមិនប្រក្រតី ឬអារម្មណ៍ពិសេសណាមួយ ទៅលើតារាដទៃទៀត៕ 

ទស្សនារូបភាពខាងក្រោម ៖ 

១ Heechul ក្រុម Super Junior និង Momo ក្រុម TWICE

Momo ត្រូវបានគេស្គាល់ថា គឺជាប្រភេទនារី ក្នុងសុបិនរបស់ Heechul ដោយសារតែ លោកបានបញ្ជាក់ជាច្រើនដង។  

រូបភាព Heechul និង Momo
រូបភាព Heechul និង Momo

២ Jungkook ក្រុម BTS និង IU

Jungkook បានសារភាពថា ប្រភេទនារី ក្នុងសុបិនរបស់លោក គឺដូចជានាង IU។ មិនត្រឹមតែប៉ុណ្ណោះ លោកតែងតែ លើកយកឈ្មោះរបស់នាង មកនិយាយ នៅគ្រប់កម្មវិធីផ្សាយផ្ទាល់នានា ឲ្យតែមានសំណួរសួរអំពី តារាស្រីក្នុងដួងចិត្ត របស់លោក។  

រូបភាព Jungkook និង IU
រូបភាព Jungkook និង IU

៣ Han Seungyeon និង Jimin ក្រុម BTS S

នាង Han Seungyeon ធ្លាប់បានសារភាពថានាង លួចសម្លឹងមើល Jimin ជាយូរណាស់មកហើយ ហើយបើតាមអ្វីដែល នាងបាននិយាយ វាប្រាកដណាស់ថា នាងពិតជា មានចិត្តបន្តិចបន្តួច ទៅលើ Jimin ជាមិនខាន។ 

រូបភាព Jimin
រូបភាព Han Seungyeon និង Jimin

៤ BamBam ក្រុម GOT7 និង Taeyeon ក្រុម Girls’ Generation

វាជារឿងដែល អ្នកគាំទ្របានដឹងយ៉ាងច្បាស់ថា លោក BamBam សមាជិកក្រុម GOT7 គឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់ នាង Taeyeon។ 

រូបភាព Taeyeon
រូបភាព BamBam

៥ Chanyeol ក្រុម EXO និង Sandara Park

Chanyeol បាននិយាយថា នាង Sandara ជាប្រភេទនារី ក្នុងក្ដីប្រាថ្នារបស់លោក នៅក្នុងកិច្ចសម្ភាស ទស្សនាវដ្តីមួយ ហើយលោកក៏ ត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រដ៏ធំរបស់នាង Sandara តាំងតែពី មុនពេលដែលលោក បង្ហាញខ្លួនជាតារាល្បីមកម្ល៉េះ។ 

រូបភាព Chanyeol
រូបភាព Sandara Park

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]