បរទេស៖ អ្នកលេងគុណចម្រុះមិនទាន់ស្គាល់រសជាតិចាញ់ Khabib Nurmagomedov នៅតែអាចការពារខ្សែក្រវាត់ UFC Lightweight Championship រួមទាំងទទួលបានតម្លៃខ្លួនដល់ទៅ ២លានដុល្លារ បន្ទាប់ពីផ្តួលអ្នកលេងក្នុងទ្រុងមុខឌឺ Conor McGregor ត្រឹមទឹកទី ៤ កាលពីថៃ្ងសៅរ៍ សប្ដាហ៍មុន។

Conor McGregor និង Khabib Nurmagomedov

កីឡាករសញ្ជាតិអៀរឡង់នេះ អាចទទួលបានតម្លៃខ្លួនតែ ៣លានដុល្លារប៉ុណ្ណោះ ក្រោយពីរូបគេបានខកខាននៅក្នុងការឡើងប្រកួតអស់ជាង ២ឆ្នាំរួចមក បើគិតចាប់តាំងពីរូបគេបានប្រកួតចុងក្រោយដោយយកឈ្នះកីឡាករ Eddie Alvarez អំឡុងឆ្នាំ ២០១៦ ខណៈដែលការប្រកួតនេះផងដែរ Conor គឺត្រូវដើរតួជាអ្នកមកដណ្ដើមខ្សែក្រវ៉ាត់ពី Khabib នៅក្នុងប្រភេទទម្ងន់ Lightweight ដែលស្ថាប័ន UFC បានកំណត់។

ទោះជាយ៉ាង ម្ចាស់ការពារខ្សែក្រវាត់ Khabib នៅតែអាចបន្តកំណត់ត្រាមិនដែលចាញ់លើកទី ២៧ នៅក្នុងអាជីពរបស់គេ ដោយបានបំបាក់ជើងខ្លាំង McGregor ត្រឹមទឹកទី ៤ ប៉ុណ្ណោះដោយការកាច់ឃ្លេនៅត្រង់ករ ប៉ុន្តែការប្រកួតនេះត្រូវបានបញ្ចប់ទៅដោយមានរឿងចម្រូងចម្រាសកើតឡើង។

Conor McGregor
Khabib Nurmagomedov

គួរឲ្យដឹងថា ជុំវិញតម្លៃខ្លួនវិញរបស់កីឡាករទាំង ២នាក់នេះដែលឡើងប្រកួតយ៉ាងកក្រើកសង្វៀន UFC វិញគឺ កីឡាករ Khabib Nurmagomedov អាចទទួលបាន ២លានដុល្លារ ចំណែកកីឡារ Conor McGregor វិញអាចទទួលបានដល់ ៣លានដុល្លារ ហើយបើធៀបកាលពីជួបគ្នាជាមួយ Floyd Mayweathe វិញគឺខុសគ្នាឆ្ងាយដូចមេឃនិងដី ដោយកាលនោះកីឡាករ McGregor អាចទទួលបានតម្លៃខ្លួនដល់ទៅ ១០០លានដុល្លារឯណោះ៕ 

Conor McGregor
Conor McGregor និង Khabib Nurmagomedov
Conor McGregor និង Floyd Mayweather

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]