ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែង និងជាពិធីករដ៏មានប្រជាប្រិយភាពលោក សេង មង្គល បានបង្កការភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលសុខៗស្រាប់តែឃើញលោក បង្ហាញវត្តមាននៅក្នុងកម្មវិធីរបស់ប្រទេសថៃ ដែលមានឈ្មោះថា Take Me Out Thailand។

យ៉ាងណាមិញ ផ្អែកលើវីដេអូក្នុងកម្មវិធីនោះ បានឲ្យដឹងបន្ថែមថា តារាសម្តែងរូបនេះ បានចូលរួមកម្មវិធីដើម្បីរកសង្សារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោក សេង មង្គល ត្រូវបានអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរថាកម្លោះសង្ហាម្នាក់នេះ ពិតជាមិនធម្មតា ព្រោះលោកអាចនិយាយភាសាថៃបានយ៉ាងស្ទាត់ជំនាញ ដោយមិនចាំបាច់មានអ្នកបកប្រែនោះទេ។

ទោះជាយ៉ាងណាក្តី ក្រោយពីការសម្រចចិត្តយ៉ាងស្វិតស្វាញ លោក សេង មង្គល ក៏សម្រេចចិត្តជ្រើសរើសយកបេក្ខនារីជនជាតិថៃម្នាក់ដ៏ស្រស់ស្អាត ក្នុងចំណោមស្រីៗដែលជាបេក្ខនារីជាច្រើនរូបផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សេង មង្គល ក្នុងកម្មវិធី Take Me out
សេង មង្គល ក្នុងកម្មវិធី Take Me out
សេង មង្គល ក្នុងកម្មវិធី Take Me out

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង មង្គល