ចិន៖ យោងតាមសារព័ត៌មានបរទេសមួយបានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា មានម្តាយម្នាក់បានពិន័យកូនរបស់ខ្លួនឲ្យរើសអេតចាយ (ដើរប្រមូលរបស់របរដែលអាចកែច្នៃបានរួចយកទៅលក់) ក្រោយពីរូបគេបានលួចលុយលោកយាយរបស់ខ្លួនអស់ប្រមាណ ២,០០០ យ័ន (២៩០ ដុល្លារ)។

សកម្មភាពរបស់ Hanghang ដើរប្រមូលអេតចាយ

ប្រភពព័ត៌មានបានរាយការណ៍ថា ក្មេងប្រុសម្នាក់នេះឈ្មោះ Hanghang បានលួចយកគណនី WeChat Pay យាយរបស់គេទៅទិញហ្គេមនៅក្នុងទូរសព្ទដៃ។

បន្ទាប់ពីឪពុកម្តាយរបស់គេបានដឹងរឿងនេះភ្លាម ពួកគេបានអប់រំកូននូវមេរៀនដ៏មិនអាចបំភ្លេចបានមួយ។ ស្ត្រីជាម្តាយបាននិយាយថា “ដំបូងយើងពិតជាខឹងនឹងគេខ្លាំងណាស់ យើងស្ទើរតែចង់វាយគេទៅហើយ ប៉ុន្តែយើងមិនបានវាយគេទេ ផ្ទុយទៅវិញ យើងចង់អប់រំគេឲ្យគេយល់ពីតម្លៃថាលុយវាពិបាករកប៉ុណ្ណា ដូច្នេះយើងក៏សម្រេចឲ្យគេរើសអេតចាយយកលុយទៅសងលោកយាយវិញ។” 

សកម្មភាពរបស់ Hanghang ដើរប្រមូលអេតចាយ

ដូច្នេះឪពុកម្តាយរបស់ក្មេងនេះក៏បានសម្រេចចិត្តឲ្យកូនកំហូចនេះដើរប្រមូលអេតចាយនៅម្តុំជិតផ្ទះក្នុងសង្កាត់ Yongchuan ក្រុង Chongqing ប្រទេសចិន។

អ្នកប្រើប្រាស់បណ្តាញសង្គម Weibo ជាច្រើនមានការកោតសរសើរចំពោះការអប់រំរបស់ឪពុកម្តាយ Hanghang ថា៖

“ខ្ញុំចូលចិត្តឪពុកម្តាយរបស់គេ។”

“នេះគឺជាការអប់រំដ៏ពិតប្រាកដ។”

“ខ្ញុំគិតថាការដាក់ពិន័យបែបនេះគឺជាការល្អបំផុត។”

“ការរើសអេតចាយនេះជាហ្គេមក្នុងជីវិតដែលគេមិនដែលលេងពីមុនមក។”

អ្នកខ្លះទៀតក៏បាននិយាយថា “ការអប់រំកូនបែបនេះពិតជារឿងដ៏ត្រឹមត្រូវ ជាជាងការស្នើសុំប្រាក់មកវិញពីក្រុមហ៊ុនហ្គេម។ បើអ្នកបានធ្វើរឿងអ្វីមួយដោយខ្លួនអ្នក អ្នកគួរតែទទួលខុសត្រូវដោយខ្លួនឯងផ្ទាល់ ហើយក្មេងម្នាក់នេះនឹងចងចាំមេរៀននេះជារៀងរហូត៕” 

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការដាក់ពិន័យបែបនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]