ភ្នំពេញ៖ ខ្សែប្រយុទ្ធ កែវ សុខផេង បានបង្ហើបឲ្យដឹងបន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មានមុនការប្រកួតកាលពីព្រឹកមិញនេះថា ការត្រៀមហ្វឹកហាត់គឺបានតែ ១ សប្តាហ៍ប៉ុណ្ណោះ ដូច្នេះកីឡាករក្រុមជម្រើសជាតិកម្ពុជានឹងនូវតែជួបប្រទះទៅនឹងបញ្ហាកម្លាំងនេះដដែល។

កែវ សុខផេង

នៅមុនជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា ដែលនឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវទីម័រខាងកើត សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃស្អែកនេះ សហព័ន្ធបាល់ទាត់កម្ពុជាបានរៀបចំនូវសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយមិនមានវត្តមានរបស់អ្នកចាត់ការទូទៅលោក Honda នោះទេ ពោលគឺគេសង្កេតឃើញមានតែវត្តមានគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Felix និង កីឡាករ កែវ សុខផេង នៅក្នុងពិធីតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបបាល់ទាត់វិសាខា កីឡាករ កែវ សុខផេង បានបង្ហើបឲ្យដឹងក្រោយពីបញ្ចប់សន្និស័ទសារព័ត៌មានថា៖ «និយាយរួមការហ្វឹកហាត់រយៈពេល ១សប្តាហ៍នេះ គឺផ្តោតលើការលេងជាទម្រង់ (ទម្រង់គឺផ្តោតលើខ្សែការពារ បម្រើ និង ប្រយុទ្ធ និយាយឲ្យខ្លីលេងជាក្រុម) ហើយការប្រកួតនេះ កីឡាករមិនអាចលេងបែប Superstar ដូចមុននោះទេ។ បញ្ហាកម្លាំង វាជាបញ្ហាខ្លះៗដែរ ប៉ុន្តែយើងនូវតែព្យាយាមហ្វឹកហាត់ និងប្រឹងប្រែងបន្តទៀត»។

កែវ សុខផេង

គួរឲ្យដឹងផងដែរថា បើតាមការបង្ហើបឲ្យដឹងរបស់អតីតខ្សែប្រយុទ្ធក្លិបម៉ាឡេស៊ី PKNP រូបនេះ កីឡាករទាំងអស់របស់ក្រុមជម្រើសជាតិកម្ពុជាបានបេ្ដជ្ញាចិត្ត ថាពួកគេនឹងគោរពវិន័យឲ្យបានល្អ មិនថាតែពេលហ្វឹកហាត់ក៏ដូចជានៅក្នុងការប្រកួតនោះទេ ពោលគឺកីឡាករម្នាក់ៗ នឹងប្រឹងប្រែងយកឈ្នះសម្រាប់ការប្រកួតនេះឲ្យទាល់តែបាន ដោយមិនអោយអ្នកគាំទ្រអស់សង្ឃឹមនោះទេ ហើយគេក៏បានសុំចិត្តអ្នកគាំទ្រឲ្យចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករផងដែរ៕

កែវ សុខផេង
កែវ សុខផេង
កែវ សុខផេង
ក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]