ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយចេក កាន់តែមានជីវភាពលំបាកខ្លាំងឡើងពីមួយថ្ងៃទីមួយថ្ងៃ ក្រោយការងារសិល្បៈនាពេលបច្ចុប្បន្ននេះ ហាក់ដូចជាមិនរីកចម្រើនដូចកាលពីមុន។

ដោយសារតែហេតុនេះហើយ តារាវ័យ៦៣ឆ្នាំរូបនេះ ត្រូវរកមធ្យោបាយដើម្បីរកប្រាក់ផ្សេងទៀត ដោយលោកត្រូវបង្កើតមុខរបររកស៊ីលក់ភេសជ្ជៈ នៅតាមដងផ្លូវជារៀងរាល់ថ្ងៃ ខណៈពេលដែរ ត្រូវទ្រទ្រង់ជំងឺប្រចាំកាយរបស់ខ្លួនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ លោកតាក៏ត្រូវប្រើប្រាស់ម៉ូតូដ៏កញ្ចាស់មួយ សម្រាប់ដឹករបស់លក់ទាំងនោះទៅកាន់ទីតាំង ស្របពេលដែលម៉ូតូរបស់លោកតែងតែខូច និងមានបញ្ហាជានិច្ច។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាកំប្លែងដ៏កម្សត់រូបនេះក៏អាក់ខានមិនបានលក់ភេសជ្ជៈ ក៏ព្រោះតែម៉ូតូសំណព្វដែលនៅជាមួយគាត់នោះ ត្រូវឆេះអស់ ដោយសារ តែវាកំពុងតែទ្រុឌទ្រោមខ្លាំង ដឹករបស់របរជាប្រចាំថ្ងៃ។ រួមជាមួយគ្នានេះដែរ លោកក៏បានបង្ហាញសារមួយដ៏គួរឲ្យអាណិតបន្ថែមថា៖

សាររបស់នាយចេក

ក្រោយពីបានឃើញដូច្នោះអ្នកគាំទ្រជាច្រើន ពិតជាមានចិត្តអាណិតដល់លោកខ្លាំងតែម្តង ដែលមានវ័យច្រើនខ្លាំងណាស់ហើយ តែប្រែជាមកត្រូវលំបាកបែបនេះទៅវិញ ក៏ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើនបានជូនពរ ដ៏ដូចជាលើកទឹកចិត្តដល់លោកតា ឲ្យតស៊ូជាងមុន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយចេក
កន្លែងនាយចេក រកស៊ី
កន្លែងនាយចេក រកស៊ី
ម៉ូតូដែលខូច របស់នាយចេក
ម៉ូតូដែលខូច របស់នាយចេក
ម៉ូតូដែលខូច របស់នាយចេក
ម៉ូតូដែលខូច របស់នាយចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក